Chủ nhật, 18/11/2018, 12:46 GMT+7
ទំនៀមពូនភ្នំខ្សាច់
17:01, 23/04/2018
ក្នុងអំឡុងថ្ងៃអំណរបុណ្យចូលឆ្នាំថ្មី ជនជាតិខ្មែរ ណាមបូ នៅបណ្តា ខេត្ត សុកត្រាំង ត្រាវិញ ... តែងតែមានទំនៀម "ពូនភ្នំខ្សាច់"។
ទំនៀម "ពូនភ្នំខ្សាច់" មានប្រភពមកពីប្រវត្តិនិទានពោលថា ដោយហេតុតែសម្លាប់បក្សាបក្សីនិងសត្វធាតុនានាច្រើនពេក ទើបដល់ពេលចាស់ជរា អ្នកប្រមាញ់ចេះតែត្រូវដិតដាមក្នុងអារម្មណ៍ ហើយនឹកឃើញជានិច្ចដល់សត្វទាំងឡាយដែលស្លាប់នៅទីរហោឋាននោះ។ 
 
ពុទ្ធបរិស័ទប្រារព្ធទំនៀម "ពូនភ្នំខ្សាច់" នៅនឹងបរិវេណវត្តតែម្តង

ដោយស្ដាប់តាមថេរៈដីការបស់ព្រះសង្ឃមួយអង្គ គាត់សន្សំកុសលផលបុណ្យរម្តោះគ្រោះដោយវិធីពូនភ្នំ​ខ្សាច់។ 
 
ការតុបតែងលម្អភ្នំខ្សាច់

ខណៈពេលបក្សាបក្សីមកទារជីវិត គាត់និយាយថា បើរាប់គ្រាប់ខ្សាច់ដែលគាត់បានពូនជាភ្នំទាំងនេះអស់​គឺគាត់នឹងសងជីវិតវិញ។ 
 
ទំនៀមទម្លាប់ "ពូនភ្នំខ្សាច់" រួមចំណែកលើកកម្ពស់ស្មារតីការពារបរិស្ថានធម្មជាតិដល់ប្រជាជននៅមូលដ្ឋាន

អាស្រ័យដោយខ្សាច់ច្រើនពេកហើយមិនអាចរាប់អស់បានបក្សាបក្សីក៏បង្ខំចិត្តហោះហើរត្រឡប់ មកព្រៃវិញដោយហេតុនោះគាត់និងពពួកសត្វទាំងនោះក៏ភ្ជាប់បុណ្យនិស្ស័យនឹងគ្នា...។
 
ភ្នំខ្សាច់នៅវត្ត ស្វាយសៀមថ្មី (ត្រាវិញ) មានកម្ពស់ស្មើជំហរមនុស្ស ហើយមានកាំជណ្តើរជាច្រើនទៀតដែលជានិមិត្តរូបនៃជំហានក្នុងដំណើរជីវិត

ពុទ្ធបរិស័ទប្រារព្ធទំនៀម "ពូនភ្នំខ្សាច់" នៅក្នុងបរិវេណវត្តតែ ម្ដង។ នេះជាទំនៀមទម្លាប់មានអត្ថន័យប្រកបដោយលក្ខណៈមនុស្សសាស្រ្ត ក្នុងវត្ថុបំណងរម្តោះគ្រោះផ្តាច់កម្ម ផ្តាច់ពៀរវេរាពីអតីតជាតិនិងបច្ចុប្បន្នជាតិ សន្សំនិងឧទ្ទិសកុសលផលបុណ្យសម្រាប់ជាតិក្រោយព្រមទាំង លើកកម្ពស់ស្មារតីការពារបរិស្ថានធម្មជាតិដល់ប្រជាជននៅមូលដ្ឋាន៕
អត្ថបទនិងរូបថត៖ ត្រឹនជីកុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ