Thứ 6, 22/09/2017, 2:37 GMT+7
ទំនៀម "កាត់ធ្មេញអោយខ្លី - លាបល័ក្តធ្មេញ - ចោះត្រចៀកប្រហោងធំៗ ពាក់ភ្លុកឬត្រសាល់" របស់ជនជាតិ កឺទូ
14:10, 22/03/2016
ជនជាតិ កឺទូ ពីដើមមានទស្សនាទានថា មនុស្សប្រុស ស្រីដល់អាយុពេញវ័យបើមិន "កាត់ធ្មេញអោយខ្លី - ចោះត្រចៀកប្រហោងធំៗ ពាក់ភ្លុកឬត្រសាល់" ដើម្បីលំអកាយនោះទេនឹងត្រូវគេសើចចំអកឡកឡឺយ មនុស្សប្រុសឥតយកប្រពន្ធបាន មនុស្សស្រីឥតយកប្តីបាន។
ចាស់ ឌិញ វ៉ាន់លឿង ជាមួយជួរធ្មេញបានកាត់ ឆាបរេចអស់

ចាស់ ឌិញ វ៉ាន់លឿង នៅភូមិ ភូទុក ឃុំ ហ្វាភូ ស្រុក ហ្វាវ៉ាង (ទីក្រុង ដាណាំង) អោយដឹងថា៖ ជនជាតិ កឺទូ មានទំនៀមពេលធំពេញវ័យត្រូវបញ្ជាក់ពីការពេញវ័យនោះដោយការកាត់ធ្មេញអោយខ្លី។ ការកាត់ធ្មេញអោយខ្លីត្រូវបានប្រព្រឹត្តឡើងដោយយកថ្មក្នុងអូរមកកាត់ ឬឆាបធ្មេញទាំងពីរជួររហូតទាល់តែរេចដល់គល់អញ្ចាញតែម្តង។
 
លោកយាយជនជាតិ កឺទូ ត្រចៀកពាក់ត្រសាល់

រីឯទំនៀមលាបល័ក្ដធ្មេញវិញ ចាស់ភូមិ អាឡាំង អាវែល នៅភូមិ តាឡាងឃុំ ប្ហាឡេ ស្រុក តីយ៉ាង (ខេត្ត ក្វាងណាម) មានប្រសាសន៍ថា៖ ត្រូវប្រើឈើព្រៃមួយប្រភេទហាលស្ងួត ដុតចុងម្ខាងអោយជ័រហៀរចេញ នៅចុងម្ខាងទៀត បន្ទាប់មក យកជ័រលាយជាមួយផេះចង្រ្កានរួចលាបលើធ្មេញ។ មួយខែលាបម្តងប៉ុណ្ណោះ ជាតិជ័រច្បាមជាប់ធេញ្ម ប្រែក្លាយជាពណ៌ខ្មៅរលើប...។
 
បុរសជនជាតិ កឺទូ លាបល័ក្ដធ្មេញ

ទន្ទឹមនឹងការកាត់ធ្មេញអោយខ្លី លាបល័ក្ដធ្មេញ ជនជាតិ កឺទូ នៅមានទំនៀម "ចោះត្រចៀកប្រហោងធំៗ ពាក់ភ្លុក ឬត្រសាល់" ទៀតផង។ ពួកគេប្រើប្រភេទបន្លាក្នុងព្រៃដើម្បីចោះត្រចៀក។ អ្នកដែលចោះ ត្រចៀក គឺជាស្រ្តីវ័យចំណាស់មួយរូប មានបទពិសោធនិងមានកិត្យានុភាពនៅក្នុងភូមិ៕
 
បុរសជនជាតិ កឺទូ ចោះទងត្រចៀក

ខាញ់ល័ន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ