Thứ 7, 18/11/2017, 18:52 GMT+7
ពិធីការចូលផ្ទះថ្មីរបស់បងប្អូនជនជាតិ ម៉ាង
08:42, 10/02/2016
បងប្អូនជនជាតិ ម៉ាង មានប្រមាណជា ៣.៧០០ នាក់ រស់នៅប្រមូលផ្តុំ តាមបណ្តាស្រុក មឿងតែ និងណឹមញូន ខេត្ត ឡាយចូវ។ ទោះបីជា លក្ខខណ្ឌរស់នៅជួបការលំបាកលំបិនមិនតិចក៏ដោយ ប៉ុន្តែបងប្អូនជនជាតិ ម៉ាង នៅតែរក្សាបាននូវលក្ខណៈវប្បធម៌ដ៏ល្អឯក ក្នុងនោះមានពិធីការ ចូលផ្ទះថ្មី។
 
ក្រោយពេលផ្ទះធ្វើរួច បងប្អូនជនជាតិ ម៉ាង ជ្រើសរើសថ្ងៃល្អដើម្បីរើឡើងផ្ទះថ្មី តាមធម្មតាគឺថៃម្ង មី ក្រោយមកដល់ ថៃ្ងរោង មមែ រកា។ ពិធីការឡើងផ្ទះថ្មីរបស់បងប្អូនជនជាតិ ម៉ាង តែងបានរៀបចំក្នុងពេលព្រឹក។ ពេលចូលផ្ទះថ្មីពីរនាក់ប្តីប្រពន្ធម្ចាស់ផ្ទះត្រូវដើរមុខគេ កូនចៅដើរតាមពីក្រោយនាំយកតាមជាមួយនូវភួយ កនេល្ទគ្រឿងប្រដាប់សំរាប់ដាំស្ល បណ្តាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។
សមាជិកទាំងឡាយនៅក្នុងគ្រួសាររៀបចំទុកដាក់ភួយកន្ទេល បណ្តាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃចូលទីកន្លែងដែលបានកំណត់ទុក។

ស្រ្តីជាម្ចាស់ផ្ទះ បង្កាត់ភ្លើងចំហុយបាយដំណើប។ ពេលដែលលើកឆ្នាំងចំហុយបាយដំណើបដាក់លើចង្ក្រាន ស្រ្តីម្ចាស់ផ្ទះបន់ស្រន់បុព្វការីជន ជីដូនជីតាជួយថែរក្សាអោយគ្រួសារទាំងមូលបានសុខសប្បាយ សំបូរកូនចៅ។ 
ភ្លើងចង្រ្កានត្រូវបានបង្កាត់ឡើងដើម្បីរៀបចំ
គ្រឿងអាហារអោយពិធីអំណរផ្ទះថ្មី

កូនចៅកើតមកមានស្រីប្រុសគ្រប់គ្រាន់រកស៊ីជួបប្រទះតែនឹងសំណាងល្អ រដូវកាលអំណោយផលជាទ្វេ។ ក្នុងពេលជាមួយគ្នានោះ បុរសជាម្ចាស់ផ្ទះរួមជាមួយកូនប្រុសទាំងឡាយដាំទឹក កាប់ជ្រូក មាន់ដើម្បីប្រារព្ធពិធីបុណ្យ។ល។
 
ម្ចាស់ផ្ទះរួមទាំងកូនចៅ ញាតិមិត្តជិតខាង រាំច្រៀងអបអរផ្ទះថ្មី

បន្ទាប់ពីពិធីសែនថ្វាយ បងប្អូនកូនចៅញាតិមិត្តជិតខាងទាំងអស់ចូលរួមពិសាស្រា ច្រៀងចំរៀងប្រជាប្រិយ ច្រៀងចំរៀងអំណរផ្ទះថ្មី សំដែងសេចក្ដីស្នេហាពលកម្មស្នេហាការបង្កបង្កើនផល...៕ 
 
ម្ចាស់ផ្ទះប្រារព្ធពិធីបណ្តេញខ្មោចព្រាយបិសាចអោយផ្ទះថ្មី
បណ្តាសមាជិកក្នុងគ្រួសារជប់លៀងអំណរផ្ទះថ្មី

ផាមលឺ - ថាញ់ហា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ