Thứ 6, 15/12/2017, 15:14 GMT+7
ពិធីចងសម្ព័ន្ធភាតរភាពរបស់បងប្អូនជនជាតិ ម៉្នុង និងជនជាតិ អេដេ
14:15, 07/03/2016
ពិធីចងសម្ព័ន្ធភាតរភាពរបស់បងប្អូនជនជាតិ ម៉្នុង និងជនជាតិ អេដេ គឺជាលក្ខណៈវប្បធម៌វិសេសវិសាលមួយសម្តែងនូវសាមគ្គីភាពក្នុងជីវភាពរស់នៅការប្រជុំជីវភាពរវាងបណ្តាសហគមន៍ជនជាតិ។
បន្ទាប់ពីពិធីការសែនបន់ស្រន់សុំសុខភាពល្អគ្រូសែនយកកងពាក់នឹងដៃម្នាក់ៗ ហើយពាក់ខ្សែ.ក អង្កាំអោយនារីៗ
គ្រឿងបណ្ណាការថ្វាយដល់ យ៉ាង (អាទិទេពលើមេឃ)

ពិធីចងសម្ព័ន្ធភាពត្រូវបានប្រារព្ធឡើងក្រោមការទតព្រះនេត្ររបស់អាទិទេពភ្នំ តានវៀន អាទិទេពដាក់ទន្លេដា ព្រមទាំងអាទិទេពអភិធម្មជាតិផ្សេងទៀត។

ពិធីការមួយនៅក្នុងពិធីចងសម្ព័ន្ធភាតរភាពរបស់បងប្អូនជនជាតិ ម៉្នុង និងជនជាតិ អេដេ

បងប្អូនជនជាតិ ម៉្នុង នៅភូមិ ជេជុក ឃុំ ដាក់ភើយ ស្រុក ឡាក់ និងបងប្អូនជនជាតិ
អេដេ ភូមិ គោសៀ ទីក្រុង បួនមេធួត ដាក់ឡាក់ នៅក្នុងពិធីចងសម្ព័ន្ធភាតរភាព

ពេលប្រារព្ធពិធីគ្រូសែនក្នុងសម្លៀកបំពាក់ប្រពៃណីឈរយ៉ាងរមទម បែរមុខទៅទិសខាងកើតដើម្បីទទួលកាំរស្មីដ៏កក់ក្តៅពីព្រះអាទិត្យ ហើយបញ្ជូនបន្តអោយអ្នកដែលចងសម្ព័ន្ធភាព។

គ្រឿងបណ្ណាការរួមមានមាន់ឈ្មោលនៅរស់ ឪទិនស្រា បាយដំណើបចេកទុំ កងពាក់ដៃ ខ្សែអង្កាំពាក់នៅកជាដើម។ អ្នកចងសម្ព័ន្ធភាពនឹងរួមគ្នាទទួលទានបាយដំណើបពងមាន់និងចេក ឈាមជ្រូកលាយជាមួយបេះដូងដើម្បីសម្តែងសន្តានចិត្តស្មោះសររវាងអ្នកទាំងពីរ ចាត់ទុកគ្នាដូចជាអ្នកនៅផ្ទះតែមួយ។

អ្នកភូមិនាំគ្នាស៊ីផឹកនិងច្រៀងរាំផ្តោះប្តូរគ្នាដើម្បីជូនពរជ័យដល់អ្នកដែបានចងសម្ព័ន្ធភាព

ពិធីចងសម្ព័ន្ធភាតរភាពរបស់បងប្អូនជនជាតិ ម៉្នុង និងជនជាតិ អេដេ ធ្វើឡើងដោយការស្ម័គ្រចិត្តទាំង ស្រុងជាមួយបំណងប្រាថ្នាយអ្នករាល់គ្នារស់នៅជិតដិតដូចបងប្អូននៅផ្ទះតែមួយ ជួយគ្នាទៅវិញទៅមកដើម្បីកសាងភូមិស្រុកមួយថ្ងៃកាន់តែសំបូរសប្បាយស្រស់ស្អាត៕

ស៊ន់យឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ