Thứ 5, 27/07/2017, 11:51 GMT+7
ពិធីចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិខ្មែរណាមបូ
08:17, 13/04/2016
ជនជាតិខ្មែរ ណាមបូ ប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីនាខែ  "ចែត្រ" (ខែ មេសា) ជារៀងរាល់ឆ្នាំហៅថា "បុណ្យចូលឆ្នាំថ្មី" ដើម្បីសំដែងនូវទឹកចិត្តដឹងគុណចំពោះបុព្វការីជន បណ្ដាជនមានគុណូបការៈក្នុងសហគមន៍ភូមិស្រុក។
លើកចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិខ្មែរ
 
នេះក៏ជាឱកាសដើម្បីឲ្យបងប្អូនរៀបចំផ្ទះសំបែង ទិញគ្រឿងសក្ការៈសែនថ្វាយចំពោះទេវតា ព្រះសង្ឃ សម្ដែងកតញ្ញូតាធម៌ចំពោះមាតាបិតា... ជាមួយបំណងប្រាថ្នាសូមអោយប្រការទាំងឡាយដ៏ល្អប្រសើរបំផុតកើតមានឡើងក្នុងជីវភាពរស់នៅ។
ពិធីការដង្ហែមហាសង្រ្កានកំណត់វេលាឆ្លងឆ្នាំប្តូរវេនរវាងឆ្នាំចាស់និងឆ្នាំថ្មី
 
បងប្អូនជនជាតិខ្មែរនៅឃុំ ដាយតឹម ស្រុក មីស្វៀន ខេត្ត សុកត្រាំង វេចនំអន្សម
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
 
ជនជាតិខ្មែរណាមបូ "ទទួលឆ្នាំថ្មី" ក្នុងរយៈពេល ៣ ថ្ងៃ ដោយឡែកឆ្នាំណាមានអធិកមាសគឺមាន ៤ ថ្ងៃ។ ការប្រារព្ធពិធីឆ្លងឆ្នាំថ្មីរបស់បងប្អូនជនជាតិខ្មែរមានភាពខុសប្លែកបន្តិចបន្តូចពីជនជាតិដទៃទៀតដែលរងឥទ្ធិពលវប្បធម៌ចិន វប្បធម៌លោកខាងលិចនិយាយរួម ជាក់ស្ដែងគឺម៉ោងឆ្លងឆ្នាំថ្មីមិននៅឋេរវេលាម៉ោង ០ ប៉ុន្តែតែងតែផ្លាស់ប្តូរទៅតាមឆ្នាំនីមួយៗ អាស្រ័យលើមហាសង្ក្រាននៃឆ្នាំនោះ។
ស្រង់ព្រះគឺជាពិធីការមួយដ៏សំខាន់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ ខ្មែរណាមបូ
 
ពូនភ្នំខ្សាច់ជាមួយបំណងប្រាថ្នាជម្រះអស់នូវអពមង្គលទាំងឡាយដែលមាននៅក្នុងឆ្នាំចាស់និងសូមអោយបានប្រការល្អប្រសើរគ្រប់យ៉ាងក្នុងឆ្នាំថ្មី

ជនជាតិខ្មែរណាមបូកាន់ពុទ្ធសាសនា ចាត់ទុកវត្តអារាមជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌សហគមន៍។ អាស្រ័យហេតុនេះហើយ ក្រៅពីពិធីការមួយចំនួនដែលត្រូវបានរៀបចំឡើងនៅផ្ទះនាថ្ងៃចូលឆ្នាំថ្មី បងប្អូន ភាគច្រើនតែងប្រមូលផ្តុំគ្នានៅវត្តអារាមដើម្បី ប្រតិបត្តិបណ្ដាពិធីការតាមពុទ្ធសាសនា ហើយចូលរួមសកម្មភាពកំសាន្តសប្បាយទាំងឡាយផង...៕

ហឿសានី - ចិន្តា - បឹងបៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖