Thứ 2, 29/05/2017, 1:26 GMT+7
ពិធីបុណ្យទរទឹករបស់ជនជាតិ សេដាំង
08:37, 16/05/2016
ពិធីបុណ្យទរទឹក (ក្លាងដ្ហាក) របស់បងប្អូនជនជាតិ សេដាំង នៅស្រុក ណាមត្រាមី (ខេត្ត ក្វាងណាម) ត្រូវបានចាត់តាំងនៅបណ្ដាថ្ងៃដើមឆ្នាំថ្មី។

ដើម្បីត្រៀមរៀបចំពិធីបុណ្យទរទឹក ចាស់ភូមិកោះហៅយុវជនធ្វើដើម នេវ កាប់ឆ្ការផ្លូវដើរចូលដងអូរក្នុងព្រៃស្រោង។ ភូមិនីមួយៗ ត្រៀមបំរុងមាន់ឈ្មោល ២ ក្បាលនិងជ្រូក ១ ក្បាលដើម្បីបូជាថ្វាយក្នុងពិធីបុណ្យ។
 
យុវជននៅក្នុងភូមិដាក់បំពង់ធ្វើទរបង្ហូរទឹកចុះទៅជ្រលងអូរដើម្បីនាំទឹកមកកាន់ភូមិ

បន្ទាប់ពីដើម នេវ ត្រូវបានដាំបញ្ឈររួចរាល់ បុរសទាំងអស់ នៅក្នុងភូមិនឹងលើកគ្រឿងបណ្ណាការទៅកាន់កន្លែងយកទឹក។​ នៅទីនេះ ចាស់ភូមិចាក់សម្លាប់ជ្រូកចាស់ភូមិរងអារ - កមាន់ទុកឲ្យឈាមហូរចុះទៅដងអូរ។ 
 
ដើមនេវកំពស់ជាង ១៥ ម៉ែត្រត្រូវបានដាំបញ្ឈរកណ្តាលភូមិ
ដើម្បីអញ្ជើញអារក្សទេវតាចុះមកសណ្ឋិតធ្វើជាសាក្សី

បន្ទាប់ពីចាស់ភូមិបញ្ចប់ពិធីការ គ្រូសារទាំងឡាយប្រើបំពង់ពកមួយដង ទឹកអូរយកមកផ្ទះដាំបាយ។ ទូទាំងភូមិបើកពិធីជប់លៀងអំណរប្រភពទឹកថ្មី។ គ្រប់ក្រុមគ្រួសារសុទ្ធ តែបិតស្រាអេក ដាំក្រឡានសំរាប់ទទួលភ្ញៀវ។ មានក្រុមគ្រួសារមិនតិចទេនៅទាំងចាត់តាំងសម្ដែង គងឃ្មោះច្រៀងចំរៀងប្រជាប្រិយ៍ទៀតផង។ល។
 
អ្នកភូមិពិសាស្រាអេក ទទួលទានសាច់ រាំគងឃ្មោះអំណរពិធីបុណ្យទរទឹក

បន្ទាប់ពីចាត់តាំងពិធីបុណ្យទរទឹករួច អ្នកភូមិនឹងរស់នៅមិនវៀចវេរ ទៀងត្រង់ មិនប្រព្រឹត្តអំពើអាក្រក់។  អាស្រ័យដូច្នោះ ពិធីបុណ្យទរទឹកបានក្លាយទៅជាប្រពៃណីមួយក្នុងចំណោមប្រពៃណីដ៏ល្អប្រពៃ ជួយអោយអ្នកភូមិរស់នៅសាមគ្គី ចុះសម្រុងគ្នា ជានិច្ចជាកាលសំដៅទៅរកទង្វើល្អប្រពៃ៕
ហ្វាង-ថ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖