Thứ 3, 26/09/2017, 10:40 GMT+7
ពិធីបុណ្យអកអំបុករបស់បងប្អូនជនជាតិខ្មែរណាមបូ
16:51, 04/11/2016
ពិធីបុណ្យអកអំបុកគឺជារបៀបដែលប្រជាជននិយមហៅចង្អុលប្រាប់ ពីពិធីបុណ្យមួយក្នុង ចំណោមពិធីបុណ្យប្រពៃណីដ៏សំខាន់បំផុតចទាំង ៣ របស់បងប្អូនជនជាតិខ្មែរ ណាមបូដោយមានពិធីសំខាន់ៗ ដូចជា៖ ប្រណាំងទូក - ង អកអំបុកសំពះព្រះខែ។ល។ តែងបានចាត់តាំងឡើងនាឱកាសថ្ងៃ ពេញបូណ៌មីខែ កត្តិក - នៅពេលបញ្ចប់រដូវកាលបង្កបង្កើនផលតាមទំលាប់ធ្វើវប្បកម្មរបស់ជនជាតិ ខ្មែរ ពីសម័យបុរាណ។
ក្នុងពិធីបុណ្យនេះ បងប្អូនជនជាតិខ្មែរ ប្រារព្ធពិធីសែនថ្វាយដល់ព្រះខែនិងបណ្តាពិធីការផ្សេងៗ ក្នុងគោល បំណងអំណររដូវកាលអំណោយផលនិងសំដែងសន្តានចិត្តដឹង គុណចំពោះព្រះចន្ទ - អង្គអាទិទេពដែលគ្រប់គ្រង សម្របសម្រួលអាកាសធាតុជួយអោយអាកាសធាតុអំណោយផល រុក្ខជាតិខៀវស្រងា ត់សព្វសត្វទាំង ឡាយកើតកូនពូនចៅ នាំមកនូវភាពសំបូរសប្បាយដល់ភូមិស្រុក។

សូមឧទ្ទេសនាមជូនបងបូ្អនជនរួមជាតិនូវរូបភាពមួយចំនួនអំពីពិធីបុណ្យដ៏ពិសេសដាច់ដោយឡែកនេះរបស់បងប្អូនជនជាតិខែរ្ម ណាមបូ៕
 
ទស្សនីយភាពសម្តែងបង្ហាញឡើងវិញនូវពិធីការអកអំបុកក្នុងពីធីបុណ្យអកអំបុកឆ្នាំ ២០១៥នៅខេត្ត សុកត្រាំង

ពានរង្វាន់ប្រណាំងទូក-ង តំបន់ដីវាលទំនាបទន្លេ គឺវឡុង លើកទី ២ ត្រូវបានប្រារព្ធឡើង លើដងទន្លេ ម៉ាស្បេរ៉ូ ខេត្ត សុកត្រាំង ទាក់ទាញបាន ៤៥ ទូកក្រុមបុរសនិង ៨ ទូកក្រុមនារីមកពីខេត្តនានាក្នុងតំបន់
ពិធីការសំពះព្រះខែដោយមានការចូលរួមយ៉ាងកុះករពីសំណាក់បងប្អូនជនជាតិខ្មែរនិងភ្ញៀវទេសចរណ៍
បណ្តាសិល្បករខ្មែររាំក្នុងចង្វាក់ប្រពៃណីអំណរពិធីបុណ្យប្រណាំងទូក-ង
ការរែងអំបុកដើម្បីត្រៀមអំបុកដល់ពិធីបុណ្យអកអំបុក

ង្វៀនហ្វាង - ទ្រុងហ៊ីវ - ចិន្តា - សឺនហេង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ