Thứ 7, 18/11/2017, 19:0 GMT+7
ពិធីបុណ្យអំណរស្រូវថ្មី របស់បងប្អូនជនជាតិ កឺទូ
14:12, 13/01/2016
ជារៀងរាល់ឆ្នាំ អោយតែដល់រវាងខែ កញ្ញា ខែ តុលា បងប្អូនជនជាតិ កឺទូ នៅខេត្ត ក្វាងណាម គឺចាប់ផ្ដើមប្រារព្ធពិធីបុណ្យអំណរស្រូវថ្មីយ៉ាងគគ្រឹក គគ្រេងដើម្បីសម្ដែងការដឹងគុណចំពោះមេឃនិង ដីដែលបានទ្រទ្រង់ដល់អ្នកភូមិអោយភ្លៀងខ្យល់អំណោយផល រដូវកាលកើនចំរើនជាទ្វេ ជីវភាពសម្បូរសប្បាយ សាន្តត្រាណពេញមួយឆ្នាំ។
ត្រៀមរៀបចំគ្រឿងដង្វាយសែនថ្វាយអារក្សទេវតា

ពិធីបុណ្យអំណរស្រូវថ្មីរបស់បងប្អូនជនជាតិ កឺទូ រួមមានបណ្ដាពិធីតាមទំនៀមទម្លាប់និងការលេងកំសាន្តជាមួយនឹងពិធីការទាំងឡាយដូចជាពិធីការបន់ស្រន់សុំរដូវកាល សម្តែងគងឃ្មោះ ច្រៀងរាំផ្ដោះផ្ដងគ្នា។ល។ ជាពិសេស ក្នុងឱកាសនេះ បងប្អូនជនជាតិ កឺទូ នៅចាត់តាំងពិធីកាប់ក្របីដើម្បីថ្វាយអារក្សទេវតា អាទិទេព។ សាច់ក្របីត្រូវបានកែច្នៃជាមុខម្ហូបប្រពៃណី មួយចំណែកទុកសម្រាប់ចាស់ភូមិ ទទួលភ្ញៀវពិសេសនៅផ្ទះហ្គឿល (ផ្ទះរួមរបស់ភូមិ) ចំណែកនៅសល់ចែកស្មើគ្នាអោយអ្នកភូមិ។
 
ចាស់ភូមិ កឺទូ អញ្ជើញអារក្សទេវតាយាងចុះមកចូលរួមពិធីបុណ្យ

ចាស់ភូមិប្រារព្ធពិធីការមុនពេលរៀបចំកាប់ក្របី

ពិធីការទទួលស្វាគមន៍ភ្ញៀវនៅក្នុងពិធីបុណ្យអំណរស្រូវថ្មី

ស្រាអេក ស្រាតាវ៉ាត ស្រាត្រឌីន បាយដំណើប ទំពាំងក្រៀម ត្រីទឹកជ្រោះ បន្លែព្រៃគ្រប់ប្រភេទ។ល។ ត្រូវបានតម្រៀបឡើង អ្នកភូមិទាំងអស់មូលមីរគ្នាផឹកស្រា ស្តាប់ចម្រៀងលី (ជាប្រភេទកំណាព្យកថាសំដែងដោយអ្នកចាស់វស្សា) ប្រគំឃ្មោះ ផ្លុំឃែនបឺរែត រាំទុងទុងយ៉ាយ៉ា។ នេះក៏ជាឱកាសដែលកំលោះក្រមុំ កឺទូ ស្វែងយល់គ្នាជាគូស្វាមីភរិយា៕
ង្វៀនវ៉ាន់សឺន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ