Thứ 5, 27/07/2017, 11:52 GMT+7
ពិធីបុណ្យ ពើធី លក្ខណៈវប្បធម៌ល្អប្រពៃរបស់ជនជាតិ យ៉ារ៉ាយ
17:41, 16/10/2016
ពិធីបុណ្យ ពើធី (បុណ្យរំសាយផ្នូរ) គឺជាពិធីបុណ្យពោរពេញដោយភាពស័ក្តិសិទ្ធិនិងប្រមូលផ្តុំនូវរាល់តម្លៃនៃជំនឿខាងវិញ្ញាណនៅក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ យ៉ារ៉ាយ (ខេត្ត យ៉ាឡាយ)។
តាមទស្សនាទានរបស់បងប្អូនជនជាតិ យ៉ារ៉ាយ បុណ្យ ពើធី គឺជាថ្ងៃបុណ្យដើម្បីអំណរអ្នកនៅរស់បានជួបជុំ រួមសប្បាយជាលើកចុងក្រោយជាមួយអ្នកដែលបានចែកឋានទៅមុនពេលលាជាអវសានជូនពួកគាត់ទៅរស់នៅភពមួយផ្សេងទៀត។ល៕
 
សម្តែងបង្ហាញឡើងវិញនូវរូបភាពអ្នកដែលបានចែកឋានទៅមកចូលរួមសប្បាយ
ជាមួយបងប្អូនភូមិស្រុកក្នុងពិធីបុណ្យរំសាយផ្នូរប្រពៃណី
តាមទស្សនាទានរបស់ជនជាតិ យ៉ារ៉ាយ ទាល់តែក្រោយពេលប្រារព្ធពីធីបុណ្យពើធី ទើបអ្នកដែលចែកឋានទៅបានទៅកាន់ពិភពរបស់ដូនតាបុព្វការីជន
ពិធីបុណ្យ ពើធី មិនត្រឹមតែមា នការចូលរួមពីសំណាក់ក្រុមគ្រួសារសាច់ញាតិអ្នកចែក ឋានប៉ុណ្ណោះទេ គឺថែមទាំងមានការចូលរួមរបស់អ្នកភូមិទាំងអស់ជួនកាលមានទាំងអ្នកនៅភូមិក្បែរៗ នោះទៀតផង
ស្នូរស្គរ ស្នូរគងឃ្មោះលាន់រំពងឡើងជូនដំណើរអ្នកដែលបានចែកឋានទៅកាន់បរលោក

ហ្វាយណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖