Thứ 2, 25/09/2017, 9:43 GMT+7
ពិធីបុណ្យ សឺម៉ាសកឺចាម របស់បងប្អូនជនជាតិ បាណារ
10:10, 25/02/2016
ខែ មិនា នាពេលដែលផ្កា ពើឡាង (ផ្ការកា) រីកក៏ជាពេលដែលបងប្អូនជនជាតិ បាណារ នៅ មើហារា ឃុំ កុងលើងឃើង ស្រុក ក្បាងខេត្ត យ៉ាឡាយ ប្រារព្ធពិធីបុណ្យសឺម៉ាសកឺចាម។
សឺម៉ាសកឺចាម - ពិធីបុណ្យធំជាងគេក្នុងឆ្នាំរបស់បងបូ្អនជនជាតិ បាណារ

តាមភាសា បាណារ សឺម៉ាសគឺសែន កឺចាមគឺទីធ្លា។ សែនទីធ្លា យល់តាមន័យទូលាយគឺសែនដីភូមិ។ នេះគឺជាពិធីបុណ្យធំជាងគេនៅក្នុងឆ្នាំរបស់បងប្អូនជនជាតិបាណារ ចាប់ផ្តើមអោយឆ្នាំបង្កបង្កើនផលមួយមានន័យដូចគ្នានឹងពិធីបុណ្យទទួលអំណរឆ្នាំថ្មី។
ក្បាលមាន់ទុកសំរាប់សែន យ៉ាង (ព្រះអាទិទេព)
 
ពិធីបុណ្យអូសបន្លាយអស់មួយថ្ងៃមួយយប់ បន់ស្រន់សុំអោយព្រះអាទិទេពប្រទាននូវភ្លៀងខ្យល់អំណោយផល ដំណាំលូតលាស់ស្រស់ល្អ មនុស្សទាំងឡាយមានសុខភាពបរិបូរ សព្វសត្វកើតកូន ពូនចៅ។
 
ចាស់ភូមិអនុវត្តពិធីការសែនអាទិទេព
 
ក្រេបរសជាតិស្រាពាងក្នុងពិធី សឺម៉ាសកឺចាម

ពិធីបុណ្យបានរៀបចំឡើងយ៉ាងមហោឡារិក។ គ្រឿងដង្វាយបូជាអាទិទេពគឺ គោ ក្របី ស្រាពាងក្រឡាន។ ផ្នែកពិធីកិច្ចគឺចាស់ភូមិជាអ្នកទទួលបន្ទុក។ ក្រោយពិធីកិច្ចគឺពិធីជប់លៀងស៊ីផឹកអូសបន្លាយពេញមួយរាត្រី៕
ង៉ុកតឹន - ត្រឹនផុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ