Thứ 7, 18/08/2018, 15:27 GMT+7
ពិធីបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ យ៉ារ៉ាយ
20:55, 06/06/2018
នៅពេល តីង្វៀន ឈានចូលរដូវប្រាំង (ប្រហែលបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីរួច) ក៏ជាពេលដែលបងប្អូនជនជាតិ យ៉ារ៉ាយ នៅខេត្ត កនទុម ប្រារព្ធពិធីបួងសួងសុំទឹកភ្លៀង សូមអោយព្រះអាទិទេពប្រទានទឹកភ្លៀងធ្លាក់មកលើភពផែនដី។
បន្ទាប់ពីការងារត្រៀមរៀបចំបានរួចរាល់ហើយ ចាស់ភូមិទូង ស្គរប្រមូលផ្តុំអ្នកភូមិអោយមកកាន់ផ្ទះរ៉ុងដើម្បីប្រារព្ធពិធីកិច្ចអធិដ្ឋានព្រះអាទិទេព។
អ្នកភូមិកំពុងប្រារព្ធពិធីកិច្ចដោយប្រើដៃបាចទឹកទៅលើមាន់និងយុវជនមាឌធំមាំ

បន្ទាប់មកទៀត ពួកគេនាំយកដើម នេវ និងមាន់ឈ្មោលមួយក្បាលទៅកាន់មាត់ជ្រោះដើម្បីប្រារព្ធពិធីបោះដើម នេវ។ 
ចាស់ភូមិប្រារព្ធពិធីកិច្ចសុំព្រះអាទិទេពបង្អុរទឹកភ្លៀងមកលើភពផែនដី
 
នៅទីនេះ ចាស់ភូមិចងភ្ជាប់មាន់ឈ្មោលនិងយុវជនមាំមួនម្នាក់ទៅនឹងដើម នេវ រួចហើយក៏ចាប់ផ្តើមប្រារព្ធពិធីកិច្ចបួងសួង បំណងសូមអោយព្រះអាទិទេពទាំងឡាយប្រទានទឹកភ្លៀងដើម្បីអ្នកភូមិមានទឹក ផឹក ដាំដុះ ចិញ្ចឹមសត្វ...។ 
គ្រឿងសំណែនសម្រាប់សែននៅមាត់ជ្រោះគឺមាន់ឈ្មោលមួយក្បាលដែលត្រូវបានចងភ្ជាប់ទៅនឹងដើម នេវ

ពិធីបុណ្យចប់រួចរាល់ មនុស្សម្នាទាំងឡាយនាំគ្នា ទទួលទានម្ហូបអាហារ ផឹកស្រារួមគ្នារហូតដល់ព្រះអាទិត្យ លិចផុតកំពូលភ្នំ។
អ្នកភូមិជប់លៀងច្រៀងរាំកុ្នងថ្ងៃពឹ្រត្តឡើងពិធីបុណ្យបួងសួងសុំទឹកភ្លៀង

ពិធីបួងសួងសុំទឹកភ្លៀងគឺជាលក្ខណៈដ៏ល្អប្រសើរ នៃវប្បធម៌ប្រពៃណីរបស់ជនជាតិ យ៉ារ៉ាយ បញ្ជាក់ពីក្ដីជឿជាក់យ៉ាងមុតមាំទៅលើមេឃដីនិង បំណងប្រាថ្នានូវដំណើរជីវិតមួយដ៏សម្បូរសប្បាយ សុភមង្គល៕
ញឺង្វៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ