Thứ 2, 29/05/2017, 1:33 GMT+7
ពិធីបួងសួងសុំរដូវកាលអំណោយផលរបស់ជនជាតិ អេដេ
10:26, 09/11/2016
ពិធីបួងសួងសុំរដូវកាលអំណោយផល (កាំប៊ូហ៍) សំខាន់ណាស់ក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ អេដេ។ នេះគឺជាពិធីកិច្ចដែល គូសសម្គាល់នូវកាលៈទេសៈចាប់ផ្តើមរដូវស្រែចំការថ្មីមួយ តែងតែបានប្រព្រឹត្តឡើងនៅដើមរដូវភ្លៀង ដោយបំណងប្រាថ្នាបន់ស្រន់សុំអោយអាកាសធាតុអំណោយផល ស្រែចំការស្រស់ល្អ ស្រូវអង្ករពេញជង្រុក។
ដើម្បីប្រារព្ធពីធីកិច្ចនេះ បងប្អូនជនជាតិ អេដេ រៀបចំបណ្តាគំរូរូបភាពភាគច្រើនត្រូវបានដាប់ ឈូស ផ្គុំដោយចម្រៀកឈើដូចជា៖ ជង្រុកស្រូវ (បំណងមានគ្រប់ហូប) ខែល​ ដាវ (បណ្ដេញពួកខ្មោចបិសាច)។ ទន្ទឹមនឹងនោះដែរគឺបណ្ដាឧបករណ៍ផលិតដូចជា៖ រនាស់ប្រមូលស្មៅ ឈើបុកដីចោះរន្ធមួយគូ បំពង់ដាក់ស្រូវពូជ។
 
រៀបចំដង្វាយសម្រាប់ពិធីបួងសួងសុំរដូវកាលអំណោយផល

ម្ចាស់បុណ្យបួងសួងសុំមេឃដីសុំអោយអាកាសធាតុអំណោយផល ស្រូវអង្ករមានពេញជង្រុក...។​ បន្ទាប់ មក អ្នកភូមិចាត់អោយមនុស្សមួយចំនួនប្រារព្ធពិធីកិច្ចបញ្ចុះគ្រាប់ពូជនៅជុំវិញបង្គោលនៃពិធីបុណ្យ។ ម្ចាស់បុណ្យសាចទឹកជូនពរជ័យ សុំអោយមានភ្លៀងធ្លាក់ប្រឆាំងនឹងគ្រោះរាំងស្ងួត។ បញ្ចប់ពិធីសែនបងប្អូនជនជាតិ អេដេ  ត្រឡប់មកផ្ទះវិញផឹកស្រាអំណររដូវចំការថ្មី៕

សម្តែងបង្ហាញឡើងវិញនូវទស្សនីយភាពបុកដីចោះរន្ធដាក់គ្រាប់ក្នុងពិធីបួងសួងសុំរដូវកាលអំណោយផល

សប្បាយរីករាយជាមួយគ្នានៅក្បែរឪទិនស្រាអេក

ពិធីកិច្ចបញ្ចុះគ្រាប់ពូជស្រូវ

យឿងយ៉ាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖