Thứ 2, 25/09/2017, 9:44 GMT+7
ពិធីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរបស់ ជនជាតិ កឺទូ
11:25, 06/04/2016
ជនជាតិ កឺទូ មានទស្សនាទានថាអាពាហ៍ពិពាហ៍មិន ត្រឹមតែជាព្រឹត្តិការណ៍សំខាន់ចំពោះកូនក្រមុំកូនកំលោះប៉ុណ្ណោះទេគឺថែមទាំងចំពោះភូមិស្រុកទៀតផង។ ការរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ កឺទូ តែងតែតម្រូវតាមពិធីការមួយចំនួនដូចតទៅ៖
ផ្ទះខាងប្រុសរៀបចំទៅកាន់ផ្ទះខាងស្រីទទួលកូនក្រមុំ

ពិធីភ្ជាប់ពាក្យ (ហ្គាណោ)៖
ពិធីភ្ជាប់ពាក្យភាគច្រើនគឺអាស្រ័យលើអ្នកមេអណ្តើកជាអ្នករៀបចំឡើង។ ពិធីភ្ជាប់ពាក្យត្រូវមានវត្តមានគ្រប់ គ្រាន់ពីសំណាក់ឪពុកម្តាយញាតិសន្តាននិងបងប្អូននៃក្រុមគ្រួសារទាំងសង្ខាងចូលរួមជាមួយគ្នា។ បន្ទាប់ពីពិធីភ្ជាប់ពាក្យចាប់ពី ៣ ខែដល់ ១ ឆ្នាំ គឺពិធីរៀបអាពាហ៍ពិពាហ៍។
គូស្វាមីភរិយាទើបរៀបការ

ពិធីរៀបមង្គលការ (បឺរឺបឺហៀក)៖
នៅថ្ងៃរៀបមង្គលការជនជាតិកឺទូ ចាត់តាំងពិឃាតក្របីអំណរសុភមង្គល។ អ្នកចូលរួមពិធីទាំងអស់នាំគ្នា រាំ "ទុងៗ - យ៉ាៗ" ជាមួយគ្នាក្នុងចង្វាក់នៃគងឃ្មោះ។ បន្ទាប់ពីពិធីការនានារបស់ម្ចាស់ផ្ទះនិងចាស់ភូមិគឺដល់ពិធីពិឃាតក្របី...។ សាច់ក្របីមួយចំណែកទុកសំរាប់ជប់លៀងអ្នករាល់គ្នា ចំណែកនៅសល់ចែកស្មើអោយអ្នកភូមិខាងស្រី។
បន្ទាប់ពីពិធីពិឃាតក្របី ម្ចាស់ផ្ទះកាត់កន្ទុយក្របីបោះឡើងចុងឈើប៉ងប្រាថ្នាអោយគូស្វាមីភរិយាមានសុភមង្គ

ពិធីពេញវ័យ (ប៉ាហ្ស៊ុម)៖ 
ប្រមាណពី ២ ទៅ ៣ ឆ្នាំក្រោយមក កូនក្រមុំត្រូវបានជូនទៅផ្ទះខាងប្តី។ ពិធីពេញវ័យបានចាត់តាំងឡើងនៅផ្ទះខាងប្រុស។ 
អ្នករាល់គ្នាមូលមីរហូបចុកផឹកស៊ីជាមួយគ្នា

បន្ទាប់ពីពិធីពេញវ័យនេះរួច គូស្វាមីភរិយាថ្មីមានសិទ្ធិបង្កើតកូន ហើយមកនៅរហូតខាងផ្ទះប្តី៕
ង្វៀនវ៉ាន់សឺន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ