Thứ 2, 29/05/2017, 1:32 GMT+7
ពិធីរៀបអាពាហ៍ពិពាហ៍របស់បងប្អូនជនជាតិ សេដាំង
16:25, 06/01/2016
បងប្អូនជនជាតិ សេដាំង រស់នៅភាគច្រើននៅក្នុងខេត្ត កនទុម មួយចំណែកទៀតនៅតាមបណ្តាខេត្តក្វាងណាម ក្វាងងាយ។ ពិធីរៀបអាពាហ៍ពិពាហ៍របស់បងប្អូនជនជាតិ សេដាំង សម្តែងឡើងនូវពិធីការទំនៀមទំលាប់ដ៏ល្អឯកដាច់ដោយឡែកជាច្រើន។
លោកចៅមហាហុចបាយដំណើបនិងសាច់មាន់អោយកូនកំលោះនិងកូនក្រមុំក្នុងថ្ងៃ រៀបអាពាហ៍ពិពាហ៍
 
ជនជាតិ សេដាំង មានទំលាប់គ្រួសារខាងស្រីបង្គាប់ថ្លៃទឹកដោះដល់គ្រួសារខាងប្រុសនូវគ្រឿងបណ្ណាការជាច្រើន ក្នុង នោះ ដាច់ខាតត្រូវតែមា នវត្ថុមានតម្លៃពីរមុខគឺឃ្មោះនិងឪទឹន។ ពេលលក្ខខណ្ឌសម្ភារៈគ្រប់គ្រាន់ ហើយលោកចៅ មហា ព្រមទាំងក្រុមគ្រួសារទាំងសងខាងជ្រើសរើសវេលារៀបមង្គលការ។ 
កូនកំលោះនិងកូនក្រមុំជនជាតិសេដាំង

នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ គ្រួសារខាងប្រុសលើកជំនូនជូនកូនក្រមុំ។ គ្រួសារខាងស្រីអារ.កមាន់ដែលខាងប្រុស យក​មក យកឈាមលាយជាមួយស្រា ស្ងោរមាន់ ហើយអោយគូស្វាមីភរិយាទទួលទានសាច់មាន់និងពិសារស្រាឈាមមាន់ជាមួយគ្នា។

គ្រឿងបណ្ណាការមួយចំនួនធ្វើជាជំនូន

កូនក្រមុំកូនកំលោះបៀកបាយលើក្បាលគ្នា បៀកឈាមលើថ្ងាសគ្នាទៅវិញទៅមកស្ដែងឡើងថាព្រលឹងអ្នកទាំងពីរបាន វេញបញ្ចូលគ្នាតែមួយហើយបណ្តេញព្រាយបិសាចចេញពីខ្លួនគ្នា។ កូនក្រមុំតាមប្តីទៅផ្ទះខាងប្រុសដោយយកតាមឧសមួយបាច់ទៅជាមួយជានិមិត្តរូបនៃការផ្ទេររាល់ការប្រជុំជីវភាពប្រចាំថ្ងៃទៅផ្ទះខាងប្តីវិញ។
 
លោកចៅមហាពាក់កងអោយកូនកំលោះ

បន្ទាប់ពីថ្ងៃរៀបអាពាហ៍ពិពាហ៍កូនក្រមុំទទួលបន្ទុករៀបចំចង្ក្រានជើងឆ្នាំង យកឧសដែលខ្លួនយកតាមជាមួយនោះដុត បណ្តើរៗ។ នៅថ្ងៃបន្ទាប់ៗមក ពីរនាក់ប្តីប្រពន្ធចេញទៅអូរជញ្ជាត់ត្រីនៅចំពោះមុខញាតិសន្តាន។

លោកចៅមហាពាក់ខ្សែ.កអង្កាំអោយកូនក្រមុំ

ជនជាតិ សេដាំង មានទស្សនាទានថាប្រសិនបើបី្តប្រពន្ធជ ញ្ជាត់បានក្តាមថ្មនោះនឹងឧស្សាហ៍ទាស់ទែងគ្នា ប្រសិនបើ ជញ្ជាត់បានត្រី គឺអនាគតប្តីប្រពន្ធនឹងបានសុភមង្គលយូរអង្វែង៕
តឹនវិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖