Thứ 5, 22/02/2018, 6:24 GMT+7
ពិធីសែនក្លោងទ្វារភូមិស្រុករបស់ជនជាតិ ម៉្នុង
10:31, 14/02/2018
ពិធីសែនក្លោងទ្វារភូមិស្រុករបស់ជនជាតិ ម៉្នុង គឺជាពិធីការបួងសួងសុំអារក្សទេវតាទាំងឡាយជួយទ្រទ្រង់អោយភ្លៀងខ្យល់អំណោយផល ចៀសផុតពីគ្រោះអាសន្ន អន្តរាយដល់ភូមិស្រុក។ នេះគឺជាពិធីការប្រជុំជីវភាពដ៏សំខាន់របស់ជនជាតិ ម៉្នុង តែងតែ ប្រព្រឹត្តឡើងនៅរវាងដំណាច់ខែ បី ដើមខែ បួន (ចន្ទគតិ)។
គ្រឿងដង្វាយថ្វាយជូនអារក្សទេវតារួមមាន៖ អង្ករ នំដំណើបផ្លែឈើ ផ្កា សាច់និងស្រាអេក។រៀបចំគ្រឿងដង្វាយរួចរាល់ ចាស់ភូមិផ្លុំត្រែស្នែងក្របីមួយដង្ហើមដូចជាសេចក្តីប្រកាសថាពិធីសែនក្លោងទ្វារភូមិស្រុកចាប់ផ្តើម។
ចាស់ភូមិប្រារព្ធពិធីការផ្សេងៗ សែននៅក្លោងទ្វារភូមិ

ពីទីលានធំ ចាស់ភូមិនាំមនុស្សទាំងក្រុមចេញទៅក្លោងទ្វារ ភូមិប្រារព្ធកិច្ចនៃពិធីសំខាន់បំផុតគឺ៖ ថ្វាយដង្វាយដល់អារក្សទេវតាទាំងឡាយរួចធ្វើពិធីបួងសួងសុំឲ្យ ភ្លៀងខ្យល់អំណោយផល រដូវកាលស្រស់ល្អមនុស្សម្នាក្នុងភូមិចៀសផុតពីគ្រោះអាសន្ន ជំងឺដម្កាត់។ល។
ចំពោះជនជាតិ ម៉្នុង ដើមនេវគឺជាស្ពានតភ្ជាប់រវាងភូមិ
ស្រុកនឹងអារក្សទេវតាទាំងឡាយ

បន្ទាប់ពីពិធីការសែន ជនជាតិ ម៉្នុងត្រឡប់មកទីលានធំដែលមានដាំដើមនេវវិញ។ ចំពោះជនជាតិ ម៉្នុងដើមនេវគឺជាស្ពានតភ្ជាប់រវាងភូមិស្រុកជាមួយអារក្សទេវតា។ 
ខ្លាឈើត្រូវបានប្រើប្រាស់នៅក្នុងពិធីសែនជាមួយអត្ថន័យបណ្តេញគ្រោះអាសន្ន

យុវជនយុវនារី ម៉្នុង ច្រៀងរាំប្រាថ្នាសំណាងល្អ សុខដុមរមនាសណ្ឋិតមកលើភូមិស្រុក
 
អ្នកភូមិទាំងអស់ឈរជុំវិញដើមនេវរួមគ្នាប្រារព្ធពិធីម្តងទៀត។ បន្ទាប់មកពួកគាត់យកស្រាមានលាយ​ឈាមជ្រូកដែលទើបបូជាយញ្ញរួចលាបលើដំបូលផ្ទះ ជញ្ជាំងផ្ទះក្នុងភូមិជាមួយនឹងអត្ថន័យបណ្តេញរាំងស្កាត់គ្រោះអាសន្ន។ល៕
វិញហាំង
Vĩnh Hằng
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ