Thứ 7, 19/08/2017, 5:6 GMT+7
ពិធីសែនមេឃរបស់ជនជាតិ ហាញី
16:56, 15/03/2016
ជនជាតិ ហាញី មានទស្សនាទានថាពីលើមានមេឃ ពីក្រោមមានដីនៅកណ្តាលមានបុព្វការីជនជីដូនជីតា។
ពេលប្រារព្ធពិធីរួច ជនជាតិ ហាញី អារ.កមាន់ក្រោមការ “ទតព្រះនេត្រ” របស់មេឃ ដី
 
តាមរបៀបគិតប្រតិទិនរបស់ជនជាតិ ហាញី នៅភូមិ ហាញី ឃុំ ធូលុម ស្រុក មឿងតែ (ខេត្ត ឡាយចូវ) គឺឆ្នាំថ្មីចាប់ផ្តើមនៅថ្ងៃរោងចុងក្រោយបង្អស់នៃឆ្នាំចាស់។ នេះក៏ជាឱកាសសំរាប់អោយជនជាតិ ហាញី សម្តែងនូវសន្តានចិត្តគោរពស្មោះស្ម័គ្ររបស់ខ្លួនចំពោះដូនតាមេឃដីផង។
 
ជនជាតិ ហាញី ឡើងលើដំបូលផ្ទះ តម្រង់ទៅទិសខាងកើតរង់ចាំរស្មីដំបូងបង្អស់នៃព្រះអាទិត្យ ជះពន្លឺដើម្បីប្រារព្ធពិធីសែនមេឃ
 
ភូមិរបស់ជនជាតិហាញី នៅឃុំ ធូលុម ស្រុក មឿងតែ នាប៉ុន្មានថ្ងៃដើមឆ្នាំថ្មី
 

ជនជាតិ ហាញី ចាត់ទុកស្ពកបាយសែនរំឭកគុណសំខាន់ពិសេសណាស់។ ក្រៅពីគ្រឿងសំណែនមួយចំនួនដូចជាស្រា អង្ករ ស៊ុតឆៅនំយ៉ៃជាដើម ជនជាតិ ហាញី នៅយកមាន់ធ្វើជាសត្វបូជាថ្វាយព្រោះតាមទស្សនាទានរបស់ពួកគាត់ខណៈពេលសម្លេងមាន់រងាវបន្លឺឡើងនឹងដាស់ព្រះអាទិត្យអោយតើនឡើង។

សរសៃអំបោះតភ្ជាប់រវាងមេឃនិងក្រុមគ្រួសារជនជាតិ ហាញី ដែលបានម្ចាស់ផ្ទះទាញបន្តឹងហើយផ្តាច់ដាច់
 
ជនជាតិ ហាញី លើកស្ពកគ្រឿងសំណែនរបស់ផ្ទះខ្លួនចេញទៅកាន់ទីលានផ្ទះរបស់មេភូមិដើម្បីទទួលទានរួមគ្នាសម្តែងសាមគ្គីភាពរវាងគ្នានឹងគ្នា

មកទល់បច្ចុប្បន្ននេះ ពិធីសែនមេឃរបស់ជនជាតិ ហាញី នៅតែបានអភិរក្សរ ក្សាទុកដូចដើមដដែល៕
ត្រឹនហ៊ន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖