Thứ 5, 19/07/2018, 16:42 GMT+7
ភូមិបុរាណរបស់ជនជាតិ តៃ នៅខេត្ត ទ្វៀនក្វាង
17:51, 27/06/2018
ជនជាតិ តៃ នៅភូមិ ដុងដា ១ ឃុំ ធឿងណុង ស្រុក ណាហាងខេត្ត ទ្វៀនក្វាង កំពុងកាន់កាប់នូវ "កំណប់ទ្រព្យ" មួយ៖ នោះគឺជាបណ្ដាផ្ទះបុរាណសង់ខ្ពស់ផុតពីដីដែលមានអាយុកាលរាប់រយឆ្នាំជាបណ្ដាលក្ខណៈវប្បធម៌ដ៏វិសេសវិសាល បណ្ដារបរប្រពៃណីដ៏យូរលង់ណាស់មកហើយដូចជា៖បិតស្រាពោតមេដំបែផ្សំពីស្លឹកឈើព្រៃ ដាំកប្បាស ត្បាញសំពត់ជ្រលក់ពណ៌សរសៃអំបោះ។ល។
ចំណុចដែលលេចធ្លោបំផុតរបស់ភូមិនេះគឺផ្ទះបុរាណដែលសង់ខ្ពស់ផុតពីដី បានកសាងតាមស្ថាបត្យកម្មដ៏ពិសេសដាច់ដោយឡែកគឺ៖ ផ្ទះមាន ៥ ល្វែង ៤ ផ្ទាំងឬផ្ទះ ៣ លែ្វង ៤ ផំ្ទាង។ ផ្ទះបានធ្វើដោយឈើ កម្រាលផ្ទះធ្វើដោយពកឫស្សីដំអោយរាងខ្ទេចរួចក្រាលតាមទទឹង។
ជ្រុងមួយនៃភូមិបុរាណរបស់ជនជាតិ តៃ នៅឃុំ ធឿងណុង


មិនដូចផ្ទះសង់ខ្ពស់ផុតពីដីរបស់ជនជាតិ តៃ នៅកនែង្ល ផ្សេងៗផ្ទះសង់ខ្ពស់ផុតពីដីនៅទីនេះមានដំបូលក្បឿង ហៅថាក្បឿងស្រទបចេក (គឺជាប្រភេទក្បឿងដែលមានតាំងពីយូរលង់ មកហើយរាងកោងដូចទ-ទឹក) ដែលបានបងប្អូនជនជាតិនៅក្នុងភូមិធ្វើផ្ទាល់ដៃដោយដីក្រហម។
ផ្ទះបុរាណរបស់ជនជាតិ តៃ នៅភូមិ ដុងដា ១ ឃុំ ធឿងណុងបានធ្វើអំពីឈើប្រកបដោយស្ថាបត្យកម្មដ៏ពិសេសដាច់ដោយឡែក៥ លែ្វង ៤ ផំ្ទាងឬ ៣ លែង្វ ៤ ផំ្ទាង

បងប្អូនជនជាតិ តៃ នៅឃុំ ធឿងណុង បច្ចុប្បន្ននៅតែរក្សាបានរបរត្បាញសំពត់ប្រពៃណី

ដូច្នេះ ហើយ ផ្ទះ មើលទៅគាប់ភែក្ន ជាងស្រឡះស្រឡំនិងជាប់លាប់ជាង។លោក ង្វៀនង៉ុកបាវ លេខាគណៈ កម្មាធិការបក្សឃុំ ធឿងណុង បានអោយដឹងថា៖ ឃុំ ធឿងណុង មាន ១២ ភូមិប៉ុន្តែមានតែភូមិ ដុងដា ១ តែ មួយគត់ដែលរក្សាបានគ្រប់គ្រាន់នូវបណ្តាតម្លៃវប្បធម៌ប្រពៃណីដ៏ល្អឯក ហើយបានប្រសិទ្ធនាមជា"ភូមិបុរាណ" របស់ជនជាតិ តៃ នៅ ធឿងណុង៕
ផាមអៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ