Thứ 2, 28/05/2018, 6:41 GMT+7
រដូវកាលរឹតចំណងមេត្រីភាព
11:01, 01/05/2018
ទីរួមខេត្ត វិញចូវ (ខេត្ត សុកត្រាំង) គឺជាតំបន់ដីដ៏ពិសេសនៃវាលទំនាបទន្លេ គឺវឡុង កន្លែងដែលមាន ៣ ជនជាតិ គិញ - ខ្មែរ - ចិន រស់នៅជាមួយគ្នា។ 
មិនត្រឹមតែ មានឧត្តមភាពអំពីការរុករក ចិញ្ចឹមបណ្ដុះជលផលប៉ុណ្ណោះទេ វិញចូវ ថែមទាំងត្រូវបានគេស្គាល់ដល់ដោយសារបណ្តាផលិតផលកសិកម្មដ៏ល្បីឈ្មោះដូចជា៖ ខ្ទឹមក្រហមខ្ទឹមស ឆៃថាវ (ស្ពៃមើម) ជា ដើម។
រដូវខ្ទឹមក្រហមនៅ វិញចូវ អូសបន្លាយតាំងពីប៉ុន្មានខែមុនពេលបុណ្យចូលឆ្នាំថ្មីរហូតដល់ដំណាច់ខែ មីនា ឆ្នាំក្រោយ

នាពេលបច្ចុប្បន្ននេះ បងប្អូនបណ្ដាជនជាតិនៅ វិញចូវ កំពុងស្រុះគ្នាបង្កបង្កើនផលស្រូវមួយរដូវនៅ លើផ្ទៃដីប្រហែល ៣.០០០ ហិកតា ភាគច្រើនប្រមូលផ្តុំនៅតំបន់ដីផ្នូកខ្សាច់ប្របមាត់សមុទ្រ។ 

ជាមួយនឹងផ្ទៃដីដាំដំណាំជារៀងរាល់ឆ្នាំឡើងដល់រាប់ពាន់ហិកតា ព្រមជាមួយនឹងជាតិដីល្បាយខ្សាច់ដ៏សមស្របខ្ទឹមក្រហមគឺជាដំណាំចម្បងរបស់បងប្អូនបណ្តាជនជាតិនៅវិញចូវ

សំដៅបង្កើនប្រាក់ចំណូល អោយតែក្រោយពីរដូវស្រូវម្ដងៗ បងប្អូនជនរួមជាតិឆ្លៀតប្រើប្រាស់នូវផ្ទៃ ដីដែលមានស្រាប់ដើម្បីបង្កបង្កើនផលដំណាំបន្ថែម ២ រដូវទៀតភាគច្រើនគឺដាំខ្ទឹមក្រហម ស្ពៃមើមនិងខ្ទឹមស។
 
បងប្អូនបណ្តាជនជាតិនៅ វិញចូវ កំពុងស្រុះគ្នាបង្កបង្កើនផលស្រូវមួយរដូវប្រមូលផ្តុំជាចម្បងនៅតំបន់ដីផ្នូកខ្សាច់ប្របមាត់សមុទ្រ
 
រស់នៅដោយសុខដុមជាមួយគ្នាហើយជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បងប្អូនជនរួមជាតិ គិញ - ខ្មែរ - ចិន នៅវិញចូវ បាននិងកំពុងរួមចំណែកធ្វើអោយសម្បូរបែបថែមទៀតនូវប្រពៃណីសាមគ្គីភាពនៃមហាគ្រួសារបណ្តាជនជាតិ វៀតណាម៕
ត្រឹនជីកុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ