Thứ 7, 18/11/2017, 18:54 GMT+7
លក្ខណៈថ្មីក្នុងអាពាហ៍ពិពាហ៍របស់បងប្អូនជនជាតិខ្មែរនៅ អានយ៉ាង
14:38, 20/04/2016
ពិធីអាពាហ៍ពិពាហ៍តាមប្រពៃណីរបស់បងប្អូនជនជាតិខ្មែរនៅ អានយ៉ាង តែងតែចាត់តាំងក្នុងអំឡុង ៣ថ្ងៃ រួមមាន : ថ្ងៃចូលរោង ថ្ងៃសំពះផ្ទឹមនិងថ្ងៃជប់លៀងបង្ហើយ ដោយមានរូបភាព ២ គឺតាមបែបបូរាណ និងតាមបែបសម័យទំនើប។
ពិធីដង្ហែកូនកំឡោះមកផ្ទះខាងកូនស្រី

តាមបែបបូរាណ គឺឪពុកម្តាយជាអ្នកសំរេចក្នុងការជ្រើសប្តីឬប្រពន្ធឲ្យកូន ផ្ដល់អាទិភាពដល់ការរៀប អាពាហ៍ពិពាហ៍ក្នុងរង្វង់វង្សត្រកូលឯងដើម្បីរួមរស់ជុំគ្នា ការពារគ្នានិងទ្រព្យសម្បត្តិ កុំឲ្យបែកទ្រព្យទៅក្រៅ។ ចំណែកឯរូបភាពតាមសម័យទំនើបនោះក៏បានបងប្អូនរួមជាតិគាំទ្រ ដូចជាមិនការគ្នាក្នុងវង្សត្រកូល កូនប្រុស ស្រីមានសិទ្ធិស្វែងយល់និងសំរេចចិត្តយកគ្នា។ រីឯគ្រឿងបណ្ណាការក៏បន្ថយបាន ៥០% ជាពិសេសកូនកំឡោះ មិនចាំបាច់មកផ្ទះខាងស្រីមុនថ្ងៃរៀបអាពាហ៍ពិពាហ៍ដូចមុនទៀត។ គេនៅរក្សាទុកត្រឹមតែ ២/៧ នៃពិធីការ ក្នុងពិធីអាពាហ៍ពិពាហ៍គឺ "ពិធីចងដៃ" "ពិធីផ្សំដំណេក" ហើយបំពេញបន្ថែម នូវពិធីនិមន្តព្រះសង្ឃចំរើនព្រះ បរិត្តប្រសិទ្ធិពរជ័យនិងប្រគេនចង្ហាន់និងពិធីកាត់សក់។

    
ព្រះសង្ឃសូត្រមន្តប្រសិទ្ធិពរជ័យដល់កូនកំឡោះនិងកូនក្រមុំ

លះបង់នូវទម្លាប់ហួសសម័យ បងប្អូនជនជាតិខ្មែរនៅរក្សាទុកបានទំនៀមទម្លាប់ប្រពៃណីដ៏ល្អប្រសើរ អត្តសញ្ញាណវប្បធម៌ដោយឡែកក្នុងបណ្តាពិធីអាពាហ៍ពិពាហ៍នាបច្ចុប្បន្ននេះ។ សូមឧទ្ទេសនាមនូវរូបភាពមួយចំនួននៃពិធីអាពាហ៍ពិពាហ៍តាមផ្នត់ជីវភាពថ្មីរបស់បងប្អូនជនជាតិខ្មែរ។ 
 
កូនក្រមុំទទួលកូនកំឡោះ

ជូនផ្កាឲ្យឪពុកម្តាយ

ធូត្រាង - ង្វៀនញ៉ាំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ