Thứ 5, 25/05/2017, 2:47 GMT+7
លក្ខណៈល្អឯកនៃពិធីសែន "អារក្សព្រៃ" របស់ជនជាតិ ពូប៉ែវ
20:41, 30/03/2016
រៀងរាល់ឆ្នាំ នៅពេលចូលឆ្នាំថ្មី  ជនជាតិពូប៉ែវ នៅខេត្ត ហាយ៉ាង ក៏ចាប់ផ្តើមចាត់តាំងពិធីសែន​ "អារក្សព្រៃ"។ គោលបំណងរបស់ពិធីបុណ្យគឺដើម្បីបួងសួងសុំសេចក្តីសុខឲ្យមនុស្ស សត្វនិងរុក្ខជាតិទាំងឡាយ។​ ពិធីសែន "អារក្សព្រៃ" ត្រូវបានបងប្អូនជនជាតិ ពូប៉ែវ ប្រារព្ធឡើងនៅតំបន់ព្រៃចាស់ ដែលបានបងប្អូនជនជាតិរក្សា ការពារតាំងពីយូរលង់មកហើយ។ 
ពិធីសែនបានប្រារព្ធឡើងនៅក្រោមម្លប់ដើមឈើធំបំផុតក្នុងភូមិ

ពូប៉ែវ ជាជនជាតិដែលមានចំនួនប្រជាជនតិចបំផុតក្នុងចំណោម ៥៤ ជនជាតិនៃសហគមន៍ជនជាតិ វៀតណាម គឺមានប្រហែល ៧០០ នាក់ រស់នៅភាគច្រើននៅបណ្តាឃុំ ផូឡា (ស្រុក ដុងវ៉ាន់) ស៊ុងត្រាង និង ភូលុង (ស្រុក អៀនមិញ)។ពិធីសែន "អារក្សព្រៃ" របស់ជនជាតិ ពូប៉ែវមានពីយូរលង់ណាស់មកហើយ។ បងប្អូនជនជាតិមានទស្សនាទានថា "អារក្សព្រៃ" បានជួយឲ្យពួកគេមានជីវភាពបរិបូណ៌ សុភមង្គល អ្វីៗដែលគេមានបានក៏ដោយសារព្រៃនេះដែរ។ ដូច្នេះហើយ ប្រជាជនមានស្មារតីភ្ញាក់រលឹកមិនកាប់ឈើបំផ្លាញព្រៃ ដុតព្រៃធ្វើចម្ការ ចិញ្ចឹមព្រលែងសត្វពាហនៈនៅតំបន់ព្រៃស័ក្តិសិទ្ធិ។
 
ពិធីសែនបានចាប់ផ្តើម

ពិធីសែន " អារក្សព្រៃ " មិនត្រឹមតែមានតម្លៃដ៏សំខាន់ខាងស្មារតីប៉ុណ្ណោះទេ ថែមទាំងនៅកំណត់បានតួនាទី ទីតាំងរបស់សហគមន៍ផ្សារភ្ជាប់ទៅនឹងធម្មជាតិទៀតផង។ ពិធីសែន " អារក្សព្រៃ " របស់ជនជាតិ ពូប៉ែវ បានក្រសួងវប្បធម៌ឃោសនាការ កីឡានិងទេសចរណ៍ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ នាចុងឆ្នាំ ២០១២៕
 
 ស្រាស់ទ្រុងឫស្សីឃុំមាន់ - ទម្លាប់មួយធ្វើមុនពេលសែន
សប្បាយក្រោយពេលសែន "អារក្សព្រៃ "

មិញតឹម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖