Thứ 2, 20/11/2017, 10:37 GMT+7
“សម្លធុត” មុខម្ហូបដ៏ជក់ចិត្តរបស់ជនជាតិ ម៉្នុង
10:51, 31/10/2017
"សម្លធុត" គឺជាមុខម្ហូបប្រពៃណីរបស់ជនជាតិ ម៉្នុង នៅខេត្ត ដាក់ ណុង។ នេះគឺជាសម្លដែលមានភាពដ៏សាមញ្ញ ជិតដិតនឹងធម្មជាតិហើយដ៏ល្អចំពោះសុខភាពរបស់មនុស្សផង។
គ្រឿងផ្សំសម្រាប់ធ្វើ "សម្លធុត"រួមមានបណ្តាប្រភេទបន្លែព្រៃ ដូចជា៖ ស្លឹកវល្លិខ្លុត ត្រួយផ្តៅត្រប់ល្វីងប្រភេទបន្លែព្រៃផ្សេងៗមួយចំនួន និងត្រីទឹកជ្រោះ។
 
ត្រូវចម្អិនមុខម្ហូប ”សម្លធុត”អោយឆ្អិនដល់

បណ្តាគ្រឿងផ្សំនេះបានដាក់ចូលក្នុងបំពង់ឫស្សីពក ហើយដុតនៅលើរងើកភ្លើងប្រហែល ៣០ នាទី។
 
បន្លែព្រៃនិងត្រីទឹកជ្រោះគឺជាគ្រឿងផ្សំសំខាន់សម្រាប់កែច្នៃមុខម្ហូប "សម្លធុត"

ពេលដុតមិនត្រូវដាក់បំពង់ឫស្សីពកបញ្ឈរត្រង់នោះទេ តែត្រូវដាក់បញ្ឆៀងនៅលើ
ភ្លើងហើយបង្វិលអោយជុំដើម្បីអោយសម្លឆ្អិនសព្វ
 
"សម្លធុត” ពោរពេញទៅដោយរសជាតិពិសេសដាច់ដោយឡែករបស់តំបន់ព្រៃភ្នំ តីង្វៀន
 

ដុតបំពង់ឫស្សីពកនៅលើរងើកភ្លើងប្រហែល ៣០ នាទីគឺបានមុខម្ហូប "សម្លធុត" ដ៏ឈ្ងុយឆ្ងាញ់

ជនជាតិ ម៉្នុង យកចម្រៀកឫស្សីរុកចូលក្នុងបំពង់ឫស្សីពកធ្វើអោយម្ហូបម៉ដ្ឋល្អិត បង្កើតបានជាសម្លមួមុខ ដ៏ឈ្ងុយឆ្ងាញ់ ពោរពេញទៅដោយរសជាតិពិសេសដាច់ដោយឡែករបស់តំបន់ព្រៃភ្នំ តីង្វៀន៕
ហ៊ឹងធិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ