Thứ 6, 21/07/2017, 21:45 GMT+7
ខេត្ត ដាក់ឡាក់ ដាក់បញ្ចូលភាសា អេដេ ទៅក្នុងការបង្ហាត់បង្រៀននៅតាមសាលានានា
10:50, 06/05/2016
នៅលើភូមិសាស្រ្តខេត្ត ដាក់ឡាក់ បច្ចុប្បន្ននេះ មានសាលារៀនចំនួន ១១៨ បានដាក់បញ្ចូលមុខវិជ្ជាភាសា អេដេ ទៅក្នុងការបង្ហាត់បង្រៀន ក្នុងនោះ កំរិតបឋមសិក្សាគឺ ១០៥ សាលាដោយមាន ៥៩៧ ថ្នាក់ ជាមួយកូនសិស្សចំនួន ១១.៩៦៣ នាក់និងកំរិតអនុវិទ្យាល័យមាន ១៣ សាលាដោយមាន ៣៨ ថ្នាក់និងសិស្សចំនួន​ ១.៣៧៨ នាក់។
គុណភាពបង្រៀនភាសាអេដេលើភូមិសាស្រ្តខេត្ត ដាក់ឡាក់ កាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ

ម៉ោងហាត់សរសេរតាមការបញ្ចេញសម្លេងជាភាសា អេដេ របស់ប្អូនៗ សិស្សានុសិស្ស
ជនជាតិនៃសាលាបឋមសិក្សា អៀបុង ឃុំ អៀបុង ស្រុក ក្រុងអាណា
 
ការបង្រៀនភាសាអេដេជួយប្អូនៗសិស្សានុសិស្សជនជាតិមានមនសិការក្នុងការរក្សាទុកនូវអក្សរក៏ដូចជាបណ្ដាតម្លៃ វប្បធម៌ផ្សេងៗ របស់ជនជាតិដែរ

ការបង្រៀនភាសាអេដេដល់សិស្សនៅកំរិតបឋមសិក្សានិងអនុវិទ្យាល័យបានរួមចំណែករក្សា ពង្រីកភាសានិងអក្សររបស់បងប្អូនជនជាតិ អេដេ៕

លោកគ្រូ អ៊ីចែម នីអេ គឺជាអ្នកដែលស៊ូអស់ពីចិត្តជាមួយការងារបង្រៀនភាសា អេដេ ដល់សិស្សានុសិស្សជនជាតិនៅសាលាបឋមសិក្សា អៀបុង ឃុំ អៀបុង ស្រុក ក្រុងអាណា
ការបង្រៀនភាសាអេដេ បានបង្កលក្ខណៈអោយប្អូនៗសិស្សានុសិស្សជនជាតិងាយស្រួលជាងក្នុងការក្រេបយកចំណេះដឹងនៃមុខវិជ្ជាទាំងឡាយដែលជាភាសាសកល

យឿងយ៉ាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖