Thứ 7, 18/11/2017, 19:2 GMT+7
ខេត្ត ប៊ីញធន់៖ បង្រៀនភាសាចាមអោយកូនចៅបងប្អូនជនជាតិចាមនៅក្នុងសាលាបឋមសិក្សា
12:56, 14/04/2016
បណ្ដាឆ្នាំកន្លងទៅនេះ ដោយមានការខិតខំប្រឹងប្រែងរបស់បណ្ដាក្រសួង ស្ថាប័នគ្រប់លំដាប់ថ្នាក់ របស់កងជួរបញ្ញវ័ន្ត គ្រូបង្រៀនចូលរួមបង្រៀនភាសាចាម ទើបការអនុវត្តគោលនយោបាយអភិរក្ស ពង្រឹងនិងពង្រីកភាសានិយាយក៏ដូចជាអក្សរចាម របស់ខេត្ត ប៊ីញធន់ បានឈានចូលក្នុងជីវភាពរស់នៅ រួមចំណែកលើកកំពស់ គុណភាពសិក្សាកម្មវិធីសិក្សាទូទៅអោយសិស្សជនជាតិ ចាម។
ខេត្ត ប៊ីញធន់ មានសាលាបឋមសិក្សាចំនួន ១២ កន្លែង ចាត់ចែងបង្រៀនភាសាចាមអោយកូនចៅបងប្អូនជនជាតិចាម

ការងារបង្ហាត់បង្រៀនអក្សរនិងភាសាចាមអោយកូនចៅបងប្អូនជនជាតិចាមនៅតាមសាលាបឋមសិក្សាទាំងឡាយតែងបានទទួលការយកចិត្តទុកដាក់និងបន្តជាប្រចាំ។
ម៉ោងអនុវត្តសរសេរអក្សរចាមនៅក្នុងសាលាបឋមសិក្សា ឡឹមយ៉ាង ស្រុក ហាមធន់បាក់ ខេត្ត ប៊ីញធន់​ 

ក្រៅពីសាលាមធ្យមសិក្សាអន្តេវាសិកជនជាតិចំនួន ៥ កន្លែង ក្នុងនោះ សិស្សានុសិស្សជនជាតិចាមស្មើនឹង ៩៥% ក្នុងឆ្នាំសិក្សា ២០១៥ - ២០១៦ ទូទាំងខេត្ត ប៊ីញធន់ មានសាលាបឋមសិក្សាចំនួន ១២ កន្លែង នៅតាមបណ្ដាស្រុក បាក់ប៊ីញ ទ្វីផុង ហាមធន់បាក់ រៀបចំបង្រៀនភាសាចាមដោយមានសិស្សានុសិស្សជនជាតិចាមចំនួន ៣.២០០ នាក់ចូលមកសិក្សា។

ភាពសោមនស្សរីករាយរបស់សិស្សសាលាបឋមសិក្សា ឡឹមយ៉ាង ក្នុងម៉ោងអនុវត្តមុខវិជ្ជាភាសាចាម

ង្វៀនថាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖