Thứ 7, 18/08/2018, 15:27 GMT+7
ខេត្ត សឺនឡា គិតគូរដល់ការងារធានារ៉ាប់រងសុខភាព អោយសិស្សានុសិស្ស និស្សិតជនជាតិភាគតិច
15:24, 08/06/2018
តាមផ្នែកធានារ៉ាប់រងសង្គមនៃ ខេត្ត សឺនឡា នៅឆ្នាំសិក្សា ២០១៦ - ២០១៧ ចំនួនសិស្សានុសិស្ស និស្សិតចូលរួមធានារ៉ាប់រងសុខភាពសម្រេចបាន ៩៤,៣%។
វេជ្ជបណ្ឌិត ឡវ៉ាន់ ទៀន ប្រធានផ្នែកពិនិត្យជំងឺនៃមន្ទីរពេទ្យពហុព្យាបាល សុងម៉ា ស្រុក សុងម៉ា បានអោយដឹងថា ចំនួនសិស្សានុសិស្ស និស្សិតចូលរួមធានារ៉ាប់រងសុខភាពបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ មួយថ្ងៃកាន់តែកើនឡើងមាន សាលារៀន មូលដ្ឋានអប់រំនិងបណ្តុះបណ្តាលខ្លះមានអត្រាសិស្សា នុសិស្សនិស្សិតចូលរួមធានារ៉ាប់រងសុខភាពសម្រេចបានជិត ១០០% ដូចជាសាលាមធ្យមសិក្សាបឋមភូមិទីរួមស្រុកសុងម៉ា (ជាង ៩៩%)។
ផ្តល់និងចែកថំ្នាដោយឥតគិតថ្លៃជូនសិស្សានុសិស្សជនជាតភាិ គតិចតាមរបបធានារ៉ាប់រងសុខភាព

ប្រការនោះឱ្យឃើញថាប្រជាជននាបច្ចុប្បន្នបានយល់ដឹងច្បាស់ជាងអំពីតម្លៃ ផលប្រយោជន៍នៃការចូលរួមធានារ៉ាប់រងសុខភាពជាពិសេសគឺមុខសញ្ញាសិស្សានុសិស្សនិសិ្សតដែលមិនចំណុះមុខសញ្ញាទទួលបានការឧបត្ថម្ភ។
ខេត្ត សឺនឡា បាននិងកំពុងខិតខំប្រឹងប្រែងបំពេញល្អការងារថែទាំសុខភាពគ្រា
ដំបូងដល់សិស្សានុសិស្ស និស្សិតជនជាតិភាគតិចនៅនឹងសាលារៀនតែម្ដង
សឺនឡា គឺជាខេត្តតំបន់ភ្នំព្រំដែនដែលមានចំនួនប្រជាជន ១,២ លាននាក់ជាមួយជនជាតិជាបងប្អូនចំនួន ១២ ក្រុម។
សិស្សានុសិស្ស និស្សិតជនជាតិភាគតិចនៅតំបន់សេដ្ឋកិច្ច - សង្គមលំបាកលំបិនត្រូវ
បានពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថៃ្ល

ក្រៅពីបណ្តាមុខសញ្ញាដែលបានរដ្ឋផ្តល់ធានារ៉ាប់រង សុខភាពភាគច្រើនប្រជាជននិងអាណាព្យាបាលសិស្សបានយល់ដឹងច្បាស់អំពីអត្ថប្រយោជន៍ នៃការចូលរួមធានារ៉ាប់រងសុខភាព។ ប្រការនេះរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តសមធម៌សង្គមការថែទាំនិងការពារសុខភាពបងប្អូនជនជាតិ៕
ង្វៀនជៀន - យៀបអាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖