Chủ nhật, 18/11/2018, 13:42 GMT+7
ខេត្ត ឡាយចូវ លើកកម្ពស់គុណភាពបង្រៀនអក្សរ វៀតណាម អោយសិស្សានុសិស្សដែលជាជនជាតិភាគតិច
16:33, 01/02/2018
ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំអោយសិស្សសាលា កមិ្រត មតេយ្យនិងបឋមសិក្សាដែលជាជនជាតិភាគតិច ផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្ត ឡាយចូវ បានដំណើរការនូវវិធានការជាច្រើនដូចជា៖ បង្កើនម៉ោងរៀនមុខវិជ្ជាភាសា វៀតណាមឲ្យ ១០០% សិស្សសាលាមត្តេយ្យ បឋមសិក្សា លៃគួបបញ្ចូលការបង្រៀនភាសា វៀតណាមទៅក្នុងបណ្តាមុខវិជ្ជាសិក្សានិងបណ្ដាសកម្មភាពអប់រំនៅគ្រប់ប្លុកថ្នាក់រៀន ផ្តោតជាសំខាន់ទៅលើមុខវិជ្ជាគណិតវិទ្យា ភាសា វៀតណាមផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការបង្រៀនភាសា វៀតណាមអោយសិស្សសាលាថ្នាក់ដំបូងនៃកម្រិតសិក្សាជាដើម។
ផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្ត ឡាយចូវ ថែមទាំងផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការលើក កម្ពស់គុណភាពកងជួរកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនបើកថ្នាក់រៀនភាសាជនជាតិជូនកម្មាភិបាល គ្រូបង្រៀនបំពេញការងារនៅនឹងសាលា ចំណុចសាលានានាដែលមានសិស្សសាលាជាជនជាតិភាគតិច បំពេញ បនែម្ថនូវភាសា វៀតណាម ជូនម្តាយឪពុកសិស្សដែលជាជនជាតិភាគតិច ស្ថាបនាបរិស្ថានភាសាវៀតណាម នៅនឹងក្រុមគ្រួសារនិងសហគមន៍...៕
គ្រូបង្រៀននៅសាលាមត្តេយ្យលេខ ២មឿងថាន ស្រុក ថានអ្វៀន (ឡាយចូវ)ប្រើប្រាស់ឧបករណ៍ដែលបង្កបាននូវរូបារម្មណ៍ជាក់សែង្ដ ទៅកុ្នងការបង្ហាត់បង្រៀន ជួយអោយសិស្សសាលាជាជនជាតិភាគតិចបង្កើនបន្ថែមទុននៃភាសា វៀតណាម
ផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្ត ឡាយចូវ មានគោលការណ៍បង្កើនម៉ោងរៀនមុខវិជ្ជាភាសា វៀតណាម អោយ ១០០ % សិស្សសាលាកម្រិតមត្តេយ្យនិងកម្រិតបឋមសិក្សា

សិស្សសាលាមត្តេយ្យនៅចំណុចសាលា សានចា សាលាមត្តេយ្យ យ៉ាវសាន
ឃុំ យ៉ាវសាន ស្រុក ផុងថូ (ឡាយចូវ) រៀនចំណាំមុខតួអក្សរ

ម៉ោងរៀនមុខវិជ្ជាភាសា វៀតណាមរបស់សិស្សថ្នាក់ទី ១ នៃចំណុចសាលា សេញសាងអា សាលាបឋមសិក្សា យ៉ាវសាន ឃុំ យ៉ាវសានស្រុក ផុងថូ (ឡាយចូវ)
គ្វីទ្រុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖