Thứ 7, 18/11/2017, 19:7 GMT+7
វះកាត់បំបែកក្មេងស្រីភ្លោះជាប់គ្នាដ៏កម្រដោយជោគជ័យ
14:39, 01/09/2017
ក្មេងស្រី​ពីរ​នាក់ដែល​បានកើតមកដោយ​មាន​ចុង​ឆ្អឹងខ្នង​ជាប់​គ្នាកំពុងស្ថិតនៅក្នុង​ស្ថានភាព​នឹងន​រ ​ក្រោយមួយ​សប្តាហ៍​បន្ទាប់ពី​ក្រុម​វេជ្ជបណ្ឌិតនៅ​ទីក្រុង​ ហូជីមិញ ធ្វើការវះកាត់ដើម្បី​បំបែក​ពួកគេ។​
ឌៀវធី​​បាវអឹន និង ឌៀវធីបាវហឹន កើតកាលពី​ខែ សីហា ឆ្នាំ ២០១៦ នៅ​ខេត្ត បិ​ញ​ភឿ​ក ឥឡូវនេះ អាចដេក​ត្រង់​ខ្នង​បាន​វិញ​ហើយ។​ ​ទោះយ៉ាងណា ក្រុម​វេជ្ជបណ្ឌិតបានអោយដឹងថា ត្រូវចំណាយពេលមួយរយៈសិនដើម្បី​ប្រាប់ថា តើ​មុខងារសរសៃប្រសាទ​របស់​ពួកគេ​ដំណើរការបាន​ត្រឹមត្រូវ​ ឬ​យ៉ាងណា។​​ ​
ក្មេងស្រីភ្លោះជាប់គ្នា ឌៀវធីបាវអឹន និង ឌៀវធីបាវហឹន  នៅ​ខេត្ត បិ​ញ​ភឿ​ក មុនពេលវះកាត់បំបែកចេញពីគ្នាកាលពី​ខែ សីហា ឆ្នាំ ២០១៦។ រូបថត៖ ភឿងវី - ទីភ្នាក់ងារព័ត៌មាន វៀតណាម

ចាប់តាំងពីពួកគេបានកើតមក ក្មេងទាំងពីរត្រូវបានមើលថែយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យកុមារទី ២ ដែលជាមជ្ឈមណ្ឌលកុមារឈានមុខគេនៅក្នុងទីក្រុង ហូជីមិញ។ ប្រតិបត្តិការវះកាត់នេះ បានធ្វើឱ្យក្រុមវេជ្ជបណ្ឌិតចំណាយពេលជិត ១២ ម៉ោង ដើម្បីវះកាត់កាលពីថ្ងៃពុធ សប្តាហ៍មុន។
​ក្រុម​វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកុមារទី ២ នៅ​ទីក្រុង​ ហូជីមិញ ធ្វើការវះកាត់បំបែកក្មេងស្រីភ្លោះ ឌៀវធីបាវអឹន និង ឌៀវធីបាវហឹន ចេញពីរគ្នា។ រូបថត៖ មន្ទីរពេទ្យ
​ ​
​រាងកាយ​ក្មេង​ទាំងពីរ​នាក់ជាប់​គ្នា​នៅត្រង់​ឆ្អឹង​អាង​ត្រគាកដែលភាសា​បច្ចេកទេស​ហៅថា Pygopagus ជា​ប្រភេទ​កូនភ្លោះ​ជាប់​គ្នា​ដ៏​កម្រ ដែលកើតមាន​ត្រឹម​ ៦ ​ទៅ ​១៩ ​ភាគរយ​ប៉ុណ្ណោះ​នៃ​ករណី​ក្មេង​ភ្លោះ​ជាប់​គ្នាទាំងអស់ ។​​ ​
ក្មេងស្រីភ្លោះជាប់គ្នា ឌៀវវធីបាវអឹន និង ឌៀវធីបាវហឹន ក្រោយពេលបានវះកាត់បំបែកចេញពីរគ្នាដោយជោគជ័យ។​ រូបថត៖ ភឿងវី ទីភ្នាក់ងារព័ត៌មាន វៀតណាម

​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​នេះបាន​អោយដឹងថា នេះ​គឺជា​ករណី​ទី​ ១ ដែល​ត្រូវបាន​ព្យាបាល​នៅ​​ទីក្រុង ហូជី មិញ ក្នុង​ប្រទេសវៀតណាម  ហើយ​នេះជាករណី​ទី ​២៩ ត្រូវបាន​រាយការណ៍​នៅក្នុង​កំណត់ត្រា​វេជ្ជសាស្ត្រ​សកលលោក ៕ 
ឌិញហាំង
ពាក្យបញ្ចូល : ត្រាមតូវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖