Chủ nhật, 24/06/2018, 14:17 GMT+7
សុភមង្គលរបស់ប្អូនៗ កុមារ
14:26, 01/06/2018
មកកាន់ ហាយ៉ាង - តំបន់ដីដំបូងបង្អស់នៃមាតុភូមិ មិនពិបាកនឹងប្រទះឃើញនូវរង្វង់មុខដ៏ផូរផង់ញញឹមពព្រាយរបស់ប្អូនៗ កុមារបណ្ដាជនជាតិ។ 
ក្នុងឈុតសម្លៀកបំពាក់ចម្រុះពណ៌ដ៏ឆើតឆាយប្អូនៗ ស្អាតប្រៀបដូចជាសម្រស់នៃផ្កាស្ពៃលឿងដែលកំពុង រីកស្គុសស្គាយនៅលើខ្ពង់រាបថ្ម។
ដំណើរជីវិតនៅមានការនឿយលំបាក ខ្វះខាតប៉ុន្តែស្នាមញញឹមដ៏ស្រស់ស្រាយគ្មានកង្វល់បារម្ភតែងតែលេចឡើងនៅលើរង្វង់មុខរបស់ប្អូនៗ កុមារ
 
សុភមង្គលរបស់ប្អូនៗ សាមញ្ញណាស់គឺគ្រាន់តែបាននៅជាមួយមិត្តភក្តិជិតស្និទ្ធរបស់ខ្លួន

ថ្ងៃវិស្សមកាល ប្អូនៗ កុមារយកសៀវភៅដើម្បីរំលឹកមេរៀនឡើងវិញដោយខ្លួនឯង

គ្មានសួនលេងកំសាន្តដូចប្អូនៗ កុមារទីក្រុងទេ ប្អូនៗកុមារតំបន់ខ្ពស់គ្រាន់តែលេង សប្បាយនៅជុំវិញបរិវេណសាលាឬនៅជុំវិញផ្ទះប៉ុណ្ណោះ

នៅពេលទំនេរ បូ្អនៗ កុមារជនជាតិ ម៉ុង រៀនផុំ្លឃែន - ឧបករណ៍ភ្លេងប្រពៃណីមួយ ប្រភេទរបស់បងប្អូនជនជាតិ

ទោះបីនៅមានការលំបាកលំបិនច្រើន ប៉ុន្តែបានធំដឹងក្តីឡើងនាកណ្តាលធម្មជាតិដ៏មហស្ចារ្យជាមួយនឹងក្ដីស្រឡាញ់ របស់សហគមន៍ដំណើរជីវិតរបស់ប្អូនៗ កុមារនៅទីនេះពិតជាស្រស់ស្អាតមែន៕
ឌឹកវូ

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖