Thứ 3, 16/10/2018, 15:17 GMT+7
ស្រុក មឿងឃឿង លើកកម្ពស់គុណភាពអប់រំ
11:00, 10/08/2018
សំដៅលើកកម្ពស់គុណភាពអប់រំនិង ធានាអត្រាឧស្សាហ៍ព្យាយាមរបស់សិស្សានុសិស្សដែលជាកូនក្មួយបងប្អូនជនជាតិ ផ្នែកអប់រំស្រុកមឿងឃឿង (ខេត្ត ឡាវកាយ) បានផ្ទៀងផ្ទាត់និងរៀបចំឡើងវិញនូវកងជួរគ្រូបង្រៀនដំណើរការធ្វើវិក្រិតការអោយ ១០០% កម្មាភិបាលគ្រូបង្រៀនទាំង ៣ កម្រិតសិក្សា ទន្ទឹមនឹងនោះ រៀបចំបន្ទប់រៀន កន្លែងសម្រាកអោយគ្រូបង្រៀននិងសិស្សានុសិស្សឡើងវិញផងដែរ...។
មកទល់បច្ចុប្បន្ន លក្ខខណ្ឌរៀនសូត្ររបស់សិស្សានុសិស្សនៅស្រុក មឿងឃឿង ត្រូវបានលើកកម្រិតឡើងយ៉ាងជាក់ច្បាស់ ជួយអោយគ្រូបង្រៀននិងសិស្សស្ងប់ចិត្តក្នុងការបង្រៀននិងរៀនសូត្រល្អ។ 
ពេលសិក្សាក្រៅម៉ោ ងរបស់សិស្សានុសិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិក ស្រុក មឿងឃឿង

នៅតាមបណ្តាសាលាចំណេះទូទៅជនជាតិអន្តេវាសិកបង្រៀននិងរៀនពេញមួយថ្ងៃ សិស្សានុសិស្សត្រូវបានធានាម៉ោងសិក្សា ជម្រុញការចូលរួមបណ្តាសកម្មភាពវប្បធម៌កីឡានិងវិចិត្រសិល្បៈពលកម្មក្រៅម៉ោងរៀននិងរក្សាឲ្យអន្តេវាសិកដ្ឋានបៃតងស្រស់ អនាម័យ ល្អស្អាត។
គោលនយោបាយជួយឧបត្ថម្ភសិស្សានុសិស្សអនេវា្ត សិករៀនពេញមួយថ្ងៃបានដំណើរការមានប្រសិទ្ធភាពនៅស្រុក មឿងឃឿង បានជួយជម្រុញអោយសិស្សានុសិស្សជនជាតិនៅតំបន់ភ្នំទៅសាលារៀន។ ក្នុងរូបថត៖ បន្ទប់ស្នាក់អាស្រ័យរបស់សិស្សានុសិស្សជនជាតិ ម៉ុង នៅសាលាចំណេះទូទៅជនជាតិអនេវា្ត សិកបង្រៀននិងរៀនពេញមួយថ្ងៃ- អនុវិទ្យាល័យឃុំ តាថាង

ការចាត់តាំងល្អពេលបាយសមូហភាពបានរួមចំណែកលើកកម្ពស់គុណភាពពេលបាយអោយសិស្សានុសិស្សដែលជាកូនក្មួយបងប្អូនជនជាតិនៅស្រុកមឿងឃឿង

ឆ្នាំសិក្សា ២០១៦ - ២០១៧ ទូទាំងស្រុកមានសិស្សានុសិស្សទទួលបានជ័យលាភីថ្នាក់ស្រុកចំនួន ៨៧៧ នាក់ កើនឡើង ៦៣ ជ័យលាភីបើប្រៀបនឹងឆ្នាំសិក្សាមុន៕
គីសឺន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖