Thứ 5, 27/07/2017, 11:48 GMT+7
ស្រុក ឡុងភូ - ចំណុចភ្លឺនៃផ្នែកអប់រំនៅខេត្ត សុកត្រាំង
13:29, 10/02/2016
ដើម្បី "បុព្វហេតុរយឆ្នាំបណ្តុះធនធានមនុស្ស" ប៉ុន្មានឆ្នាំកន្លងមកការងារអប់រំរបស់ស្រុក ឡុងភូ (ខេត្ត សុកត្រាំង) ត្រូវបានយកចិត្តទុកដាក់យ៉ាងពិសេស ក្លាយជាចំណុចភ្លឺនៃផ្នែកអប់រំរបស់ខេត្ត។
ស្រុក ឡុងភូ បច្ចុប្បន្ននេះមាន ៥៣ សាលារៀនពីកំរិតមត្តេយ្យដល់វិទ្យាល័យ ក្នុងនោះមាន ២០ សាលាត្រូវបានទទួលស្គាល់សម្រេចស្តង់ដារជាតិ

ឆ្នាំសិក្សា ២០១៥ - ២០១៦ អត្រាសិស្សានុសិស្សចូលសាលារៀនសម្រេចបានជាង ៩៨%។ ក្រៅពីមុខវិជ្ជាដែលមានក្នុងកម្មវិធីសិក្សាភាសាខ្មែរត្រូវបានដាក់អោយបង្ហាត់បង្រៀន ហើយក្លាយទៅជាមុខវិជ្ជាក្នុងកម្មវិធីសិក្សានៅតាមសាលាបឋមសិក្សានិងអនុវិទ្យាល័យនៅក្នុងតំបន់បងប្អូនជនជាតិខ្មែរ។
ជ្រុងមួយនៃអនុវិទ្យាល័យ យឿងគីហៀប នៅឃុំ ទ្រឿងខាញ់ ស្រុក ឡុងភូ

លោក ហ្វុិញក្វឹកឡឹម ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកបានអោយដឹងថា បច្ចុប្បន្ននេះស្រុក ឡុងភូ មានសាលារៀនចំនួន ២០ ដែលត្រូវបានទទួលស្គាល់ជាសាលារៀនសម្រេចស្តង់ដារជាតិ។ លេចធ្លោក្នុងចំណោមនោះគឺអនុវិទ្យាល័យ យឿងគីហៀបនៅឃុំ ទ្រឿងខាញ់។ នេះគឺជាសាលារៀនមួយក្នុងចំណោមសាលារៀនដែលបានវិនិយោគនិងប្រដាប់ដោយគ្រឿងឧបករណ៍អេឡិកត្រូនិចសម្រាប់ច្រើនមុខវិជ្ជាដូចជាភាសាអង់គ្លេស ជីវវិទ្យាជាដើមឆ្លងតាមរយៈនោះ ជួយអោយប្អូនៗសិស្សានុសិស្សភ្ជាប់ខ្លូនជាមួយនឹងវិធីសិក្សាដោយចក្ខុវិញ្ញាណមិនចាំបាច់ អានសរសេរដូចមុននេះ។

អ្នកគ្រូនឹងសិស្សនៃសាលាមត្តេយ្យឃុំ ឡុងភូ ស្រុក ឡុងភូ

អាស្រ័យដូច្នោះ ចាប់ពី ២០១០មកទល់បច្ចុប្បន្ននេះ សាលាជាបន្តបន្ទាប់បានទទួលស្គាល់ជាសាលាសម្រេចស្តង់ដារជាតិ។ ការងារបំបាត់អនក្ខរកម្ម សកលកម្មបឋមសិក្សានិងអនុវិទ្យាល័យរបស់ស្រុកសម្រេចបានលទ្ធផលល្អប្រសើរ។ ឆ្នាំ ២០១៤ ទាំង ១១ ឃុំ នៅក្នុងស្រុកត្រូវបានទទួលស្គាល់ថាបំបាត់អនក្ខរកម្ម សកលកម្មអប់រំត្រូវនឹងវ័យអាយុ។ សមាគមជម្រុញការសិក្សា បណ្តាអ្នកឧបត្ថម្ភអាជីវកម្មទាំងឡាយក៏បានជួយទ្រទ្រង់ផ្នែកអប់រំស្រុកទាំងខាងសម្ភារៈ ផង ទាំងខាងស្មារតីផងជំនួយអាហារូបករណ៍ដល់ប្អូនសិស្សានុសិស្សក្រីក្រមានជីវភាពលំបាកលំបិន បានទៅរៀនសូត្រភាគច្រើនគឺកូនប្អូនបណ្តាក្រុមគ្រួសារបងប្អូនជនជាតិខ្មែរ៕

ម៉ោងសិក្សាមុខវិជ្ជាជីវវិទ្យាតាមរយៈប្រព័ន្ធអេឡិកត្រូនិកនៅអនុវិទ្យាល័យ យឿងគី ហៀប ឃុំ ទ្រឿងខាញ់

 

ម៉ោងរៀនប្រគំភ្លេងពិណពាទ្យរបស់សិស្សនៃអនុវិទ្យាល័យជនជាតិអន្តេវាសិក ឡុងភូ

 

ភាសាខ្មែរបានក្លាយទៅជាមុខវិជ្ជាពេញម៉ោងនៅតាមសាលាបឋមសិក្សានិង
អនុវិទ្យាល័យក្នុងតំបន់បងប្អូនជនជាតិខ្មែរស្រុក ឡុងភូ

 

ដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ គុណភាពនៃការងារអប់រំតំបន់បងប្អូនជនជាតិខ្មែរស្រុក ឡុងភូ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកំពស់

ត្រឹនក្វឹកថាយ - ថាច់រ៉ូប៊ែរ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖