Thứ 3, 16/10/2018, 15:32 GMT+7
អន្តេវាសិកដ្ឋានដោយកុងតឺន័រអោយសិស្សានុសិស្សរៀនពេញមួយថ្ងៃនៅតំបន់ខ្ពស់
08:10, 16/07/2018
លើកដំបូងបង្អស់ក្នុងទូទាំងប្រទេស ទម្រង់រូបភាពអន្តេវាសិកដ្ឋានសម្រាប់សិស្សានុសិស្សរៀនពេញមួយថ្ងៃនៅតំបន់ភ្នំបានកែលម្អ ផ្គុំឡើងពីកុងតឺន័រដែលបានគាំទ្រឧបត្ថម្ភដោយក្រុមហ៊ុនភាគហ៊ុនសង្គម H.E.L.P ទីក្រុង ហូជីមិញ បានធ្វើសាកល្បងនៅសាលាបឋមសិក្សា - អនុវិទ្យាល័យ ត្រាឡាញ់ ស្រុក តីត្រា (ខេត្ត ក្វាងង៉ាយ)។ ក្រោយមួយឆ្នាំសិក្សា សិស្សានុសិស្សជាកូនក្មួយជនជាតិករ៍ រាប់រយនាក់នៅមូលដ្ឋានមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងអាស្រ័យដោយភាពងាយស្រួលនិងប្រសិទ្ធភាពក្នុងការហូបចុក ស្នាក់នៅ ប្រជុំជីវភាព រៀនសូត្រនៅអន្តេវាសិកដ្ឋាន។
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមឧទ្ទេសនាមដល់បងប្អូនរួមជាតិនូវរូបភាពមួយចំនួនស្តីអំពីប្រសិទ្ធភា នៃទម្រង់រូបភាពអន្តេវាសិកដ្ឋានសម្រាប់សិស្សានុសិស្សរៀនពេញមួយថ្ងៃដែលធ្វើដោយកុងតឺន័រ បច្ចុប្បន្នកំពុងបានដំណើរការនៅតាមបណ្តាស្រុកតំបន់ភ្នំចំណុះខេត្ត ក្វាងង៉ាយ...៕
ជ្រុងមួយនៃអឌ្ឍអន្តេវា សិកដ្ឋានដោយកុងតឺន័រនៅសាលាបឋមសិក្សា - អនុវិទ្យាល័យ
ត្រាឡាញ់
 
ការសិក្សានិងប្រជុំជីវភាពរបស់ប្អូនៗ កូនក្មួយបងប្អូនជនជាតិ ករ៍ នៅក្នុងអឌ្ឍអន្តេវា សិកដ្ឋានធ្វើដោយកុងតឺន័រមានភាពងាយស្រួលណាស់

កុងតឺន័រនីមួយៗ មានប្រវែង ៦ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ កម្ពស់ ២,៥ ម៉ែត្រ ផ្ទុកគ្រែ
បានចំនួន ៨ ហើយនៅមានកន្លែងសល់សម្រាប់ធ្វើតុរៀនរួមគ្នាផង

ទម្រង់រូបភាពអឌ្ឍអន្តេវា សិកដ្ឋានធ្វើដោយកុងតឺន័រគួរបានសិក្សាស្រាវជ្រាវ ពិនិត្យមើលដើម្បីបន្តពង្រីកទូលំទូលាយជួយឲ្យសិស្សានុសិស្សក្រីក្រនៅតំបន់ភ្នំមានទីកន្លែងស្នាក់នៅក្រៅម៉ោ ងរៀននៅសាលាប្រកបដោយស្ថិរភាព

ដាំងឡឹម

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖