Chủ nhật, 18/11/2018, 12:32 GMT+7
អភិវឌ្ឍន៍ភាសាសរសេរ អោយជនជាតិ កឺទូ - ប៉ាកូ និង តាអូយ
08:33, 30/10/2018
កាលកន្លងទៅនេះ អង្គការ FARO AS (ប្រទ្រស ន័រវែស) បានដំណើរការ គម្រោង  "សាកល្បងអភិវឌ្ឍន៍ភាសាសរសេរ កឺទូ ថា្នក់ទី ៤ ថា្នក់ទី ៥  និង ភាសាសរសេរ ប៉ាកូ តាអូយ  ថា្នក់ទី ១ ទី ២ ទី ៣ សម្រប់សិស្សសាលាបឋមសិក្សា" លើភូមិសាស្រ្ត ស្រុកចំនួន ២៖ អាលឿយ និង ណាមដុង (ខេត្ត ធឿធៀន  -  ហ្វេ)។

ដោយមានចំនួនទឹកប្រាក់ប្រមាណ  ៤ ពាន់លានដុង ក្នុងដំណាក់កាលឆ្នាំ ២០១៧ - ២០២២ គម្រោង  នេះនឹងរៀបរៀងឯកសារដើម្បីបង្រៀនអក្សរសរសរសេរ ផ្សព្វផ្សាយ  ព័ត៌មាន ហ្វឹកហ្វឺនជូនដល់គ្រូបង្រៀន  ព្រមជាមួយនោះបង្រៀនអក្សរ  សរសេរសាកល្បងអោយសិស្សសាលាជាជនជាតិ កឺទូ ប៉ាកូ តាអូយ  ចាត់តាំង បណា្ដអង្គប្រជុំសិក្សា  ពិគ្រោះយោបល់អំពីវិធីសាស្រ្តបង្រៀននិងរៀនហើយវាយតម្លៃពីបំណិននៃការសរសេរអក្សរអោយ សិស្សសាលា។
អស់មួយរយៈពេលដ៏វែងនៅក្នុងសាលារៀន ជនជាតិ កឺទូ ប៉ាកូ តាអូយ មិនបានបង្រៀនភាសានិយាយក៏ដូចជាអក្សរសរសេររបស់ជនជាតិខ្លួន

គម្រោង "សាកល្បងអភិវឌ្ឍន៍ភាសាសរសេរ កឺទូ ថ្នាក់ទី ៤ ថ្នាក់ទី ៥ និងភាសា ប៉ាកូ តាអូយ ថ្នាក់ទី ១ ទី ២ ទី ៣ សម្រាប់សិស្សសាលាបឋមសិក្សា" ដោយមន្ទីរអប់រំនិងបណ្តុះបណា្ដលខេត្ត ធឿធៀន - ហ្វេ និងអង្គការ  FAROAS (ប្រទេស ន័រវែស) សហការដំណើរការ

នៅក្នុងបណ្តាម៉ោងបង្រៀនភាសាជនជាតិ គ្រូបង្រៀននិងសិស្សសាលាប្រើភាសា កឺទូ ដោយផ្ទាល់តែម្តង
ប្អូនៗ កុមារាកុមារីជនជាតិ កឺទូ ចាប់ផ្តើមរៀនចំណាំមុខតួអក្សរសរសេរ

គម្រោងឆ្ពោះទៅរកគោលដៅរក្សាយ៉ាងខ្ជាប់ខ្ជួន អភិវឌ្ឍន៍ភាសាសរសេររួមអោយជនជាតិ កឺទូ ប៉ាកូ តាអូយ ព្រមទាំងរួមចំណែកក្នុងការអភិរក្ស អភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌នៃសហគមន៍បណា្ដជនជាតិ  វៀតណាម៕
  ក្វឹកវៀត - ហូគៅ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖