Thứ 7, 18/11/2017, 19:3 GMT+7
កងទ័ពការពារព្រំដែនខេត្ត អានយ៉ាង រួមកម្លាំងកសាងជនបទថ្មី
14:06, 15/02/2016
អានយ៉ាង គឺជាខេត្តស្ថិតនៅតំបន់ព្រំដែននាប៉ែកនិរតីនៃប្រទេសយើង មានទីតាំងជាយុទ្ធសាស្រ្តដ៏សំខាន់ របស់តំបន់ដីសណ្តទន្លេ គឺវឡុង។ ប៉ុន្មានឆ្នាំកន្លងមក ខេត្តមានគោលការណ៍ គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ពំ្រដែនជាច្រើន ក្នុងនោះ ប្រមូលផ្តុំកសាងតំបន់ព្រំដែនមិត្តភាព សហប្រតិបត្តិការរួមគ្នាអភិវឌ្ឍជាមួយប្រទេសកម្ពុជា។
កងទ័ពការពារព្រំដែនខេត្តអានយ៉ាង ជួយបងប្អូនជនជាតិកំចាត់ដង្កូវទឹក ការពារទប់ស្កាត់ជំងឺគ្រុនឈាម

ទន្ទឹមនឹងការផ្សព្វផ្សាយឃោសនាធ្វើចលនាអោយបងប្អូនជនជាតិអនុវត្តត្រឹមត្រូវ កិច្ចព្រមព្រៀងស្តីអំពី បទប្បញ្ញត្តិព្រំដែនរវាងវៀតណាមនិងកម្ពុជា ចលនាជាច្រើនក៏ត្រូវបានបំផុសឡើងដូចជា៖ ចលនា “មហា ជនចូលរួមស្វ័យគ្រប់គ្រងបន្ទាត់ព្រំដែន បង្គោលព្រំដែននិងរក្សាខ្ជាប់ខ្ជួនសន្តិសុខ សណ្តាប់ធ្នាប់ភូមិស្រុកតំបន់ព្រំដែន” “ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៌តំបន់ប្រជានិករ” “កងទ័ពការពារព្រំដែនខេត្ត អានយ៉ាង រួមកម្លាំងកសាងជនបទថ្មី” ជាដើម។
ស្ថានីយ៍សុខាភិបាលប្រជាយោធាគួបផ្សំថែទាំសុខភាពបងប្អូនជនជាតិនៅតំបន់ព្រំដែន

ឆ្លងតាមរយៈចលនា “កងទ័ពការពារព្រំដែនខេត្ត អានយ៉ាង រួមកម្លាំងកសាងជនបទថ្មី” បណ្តាប៉ុស្តិ៍ ការពារព្រំដែនបានសហការជាមួយអង្គការមហាជន អាជ្ញាធរមូលដ្ឋានជួយបងប្អូនប្រជាជនតំបន់ព្រំដែនជាពិសេសគឺបងប្អូនជនជាតិខ្មែរសង់លំនៅដ្ឋានថ្មីចំនួន ៣៨៥ ខ្នងលុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្នចំនួន ២៦៥ ខ្នង កសាងស្ថានីយ៍សុខាភិបាលប្រជាយោធាគួបផ្សំចំនួន ៤ កន្លែងផ្គត់ផ្គង់គោពូជចំនួន ១.៦៣៨ ក្បាលអោយក្រុមគ្រួសារជនជាតិខ្មែរក្រីក្រចំនួន ៨១៩ គ្រួសហការជាមួយបណ្ដាភូមិឃុំកសាងស្ពាន ផ្លូវគមនាគមន៍ជនបទ។ល។
ផ្គត់ផ្គង់គោពូជអោយបងប្អូនជនជាតិខ្មែរក្រីក្រ

អាស្រ័យដូច្នោះបងប្អូនជនជាតិបានខិតខំប្រឹងប្រែងឈានឡើងក្នុងការបង្កបង្កើនផលហើយសម្រេចបាន លក្ខណៈ វិនិច្ឆ័យជនបទថ្មីជាច្រើន។មកទល់បច្ចុប្បន្ននេះ មានឃុំ សង្កាត់ជាច្រើនរបស់ស្រុក ទិញ បៀន ទីរួមខេត្ត តឹនចូវ ជាដើម សម្រេចបានពី ១០ ទៅ ១៥/១៩ លក្ខណៈវិនិច្ឆ័យជនបទថ្មី។ ដោយឡែក ឃុំ នូយវ៉យ សម្រេចបាន ១៩/១៩ លក្ខណៈវិនិច្ឆ័យ ក្លាយជាឃុំដំបូងបង្អស់របស់ស្រុកទិញបៀន សម្រេច ស្តង់ដារជនបទថ្មី។

ប៉ុស្តិ៍ការពារព្រំដែន វិញយ៉ា ស្រុកទ្រីតូន សហការជាមួយសមាគមសម្ព័ន្ធនារីឃុំ វិញយ៉ា ដើរល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត

អាចពោលថា ចលនា “កងទ័ពការពារព្រំដែនខេត្ត អានយ៉ាង រួមកម្លាំងកសាងជនបទថ្មី” បានរួមចំណែកយ៉ាងសំខាន់រួមជាមួយបងប្អូនបណ្តាជនជាតិនៅខេត្តអានយ៉ាង បន្តឈានឡើង សម្រេចជាស្ថាពរគោល ដៅកសាងជនបទថ្មីដោយល្អប្រសើរ៕
ស្ពានដែក វិញយ៉ា ដែលជាស្ពានកសាងដោយកងទ័ពការពារព្រំដែនខេត្ត អានយ៉ាង រួមកម្លាំងជាមួយប្រជាជនមូលដ្ឋាន
ប្រកួតបាល់ទះមិត្តភាពរវាងកងការពារព្រំដែនខេត្ត អានយ៉ាងនិងកងការពារព្រំដែនខេត្ត តាកែវប្រទេស កម្ពុជា

ត្រឹនក្វឹកថាយ - ថាច់រ៉ូប៊ែរ - កុងម៉ាវ - ហ្វាងហាយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖