Thứ 2, 21/08/2017, 11:27 GMT+7
កសាងប្រព័ន្ធបង្គោលព្រំដែនបន្ទាប់បន្សំនៃខ្សែបន្ទាត់ព្រំដែនខេត្ត ដាក់ណុង - មណ្ឌលគិរី (កម្ពុជា)
20:46, 09/02/2017
នាំថ្ងៃទី ៩ ខែ កុម្ភៈ នៅទីតាំងបង្គោលព្រំដែន ៤៧/៧ (២) តំបន់ព្រំដែនវៀតណាម - កម្ពុជា ចំណុះប៉ុស្តិ៍ការពារព្រំដែន ៧៥១ (ឃុំ ដាក់វីល ស្រុក គឺហ៊្យូត) គណៈកម្មការបញ្ជាដឹកនាំការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនខេត្ត ដាក់ណុង សហការជាមួយ ក្រុមការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនលេខ ៤ វៀតណាម និង ក្រុមការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនលេខ ៧ ព្រះរាជាណាចក្រ កម្ពុជា ចាប់ផ្តើមដំណើរការសាងសង់ប្រព័ន្ធបង្គោលព្រំដែនបន្ទាប់បន្សំ​​ កំណាត់ ដាក់ណុង (វៀតណាម) - មណ្ឌលគិរី (ព្រះរាជាណាចក្រ កម្ពុជា)។
តាមគណៈកម្មការបញ្ជាដឹកនាំការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនខេត្ត ដាក់ណុង ការកសាងប្រព័ន្ធបង្គោលព្រំដែនបន្ទាប់បន្សំ​ ​ត្រូវបានចែកជា ២ តំណាក់កាល ដោយមានទីតាំងសរុបសរុបចំនួប ៨៧ កន្លែង បង្គោលព្រំដែនបន្ទាប់បន្សំចំនួន ១៦៨ បង្គោល។
 
ក្នុងដំណាក់កាលទី ១ នឹងដំណើរការបោះ ៤៥ ទីតាំងដោយមាន ៨៦ បង្គោលបន្ទាប់បន្សំ ចាប់ពីកន្លែងជាប់នឹងខេត្ត ដាក់ឡាក់ (ទីតាំងបង្គោលព្រំដែន លេខ ៤៧/៦) ដល់ទីតាំងបង្គោលព្រំដែនលេខ ៤៨/២៧ ។

ក្នុងដំណាក់កាលទី ២ នឹងដំណើរការបោះបង្គោលបន្ទាប់បន្សំដែលនៅសេសសល់ទាំងអស់បន្ទាប់ពីមានការឯកភាពរវាងគណៈកម្មាការចម្រុះនៃការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនដីគោក វៀតណាម - កម្ពុជា។
 
បង្គោលបន្ទាប់បន្សំទាំងនោះមានកម្ពស់ ១,៣ ម៉ែត្រ ជើងបង្គោលទំហំ ១ ម៉ែត្រការ៉េ វត្ថុធាតុធ្វើដោយបេតុងនិងដែកថែប នៅលើតួបង្គោលចារអត្តលេខនិងសញ្ញាជាតិ វៀតណាម។ តាមការគ្រោងទុក ដល់ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៧ នឹងត្រូវបញ្ចប់ការបោះបង្គោលបន្ទាប់បន្សំដំណាក់កាលទី ១ ហើយដំណាក់កាលទី ២ នឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០១៧។
 
ខេត្ត ដាក់ណុង មានខ្សែព្រំដែនប្រវែងជាង ១៣០ គីឡូម៉ែត្រ ជាប់នឹងខេត្ត មណ្ឌលគីរី (ព្រះរាជាណាចក្រ កម្ពុជា)។ ដោយអនុវត្តសន្ធិសញ្ញាកំណត់ព្រំដែនជាតិរវាងសាធារណរដ្ឋសង្គមនិយម វៀតណាម និងព្រះរាជាណា ចក្រ  កម្ពុជា នៅតាមខែ្សបន្ទាត់ព្រំដែន ដាកណុង និង មណ្ឌលគីរី បច្ចុប្បន្នក៏បនាបានទីតាំងចំនួន ៨ កន្លែង ដោយមានបង្គោលព្រំដែនធំចំនួន ១៦ បង្គោល ក្នុងចំណោមទីទាំងចំនួ ១៣ កន្លែង បង្គោលព្រំដែនចំនួន ២៤ បង្គោល៕ 
អាញ់យុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ