Thứ 4, 22/11/2017, 20:8 GMT+7
កាម៉ាវ ស្តារឡើងវិញនិងអភិវឌ្ឍដើមដូង
15:36, 05/11/2016
កាម៉ាវ មានផ្ទៃដីដាំដើមដូងប្រមាណ ៥.០០០ ហិកតា ប្រមូលផ្ដុំនៅតាមបណ្តាស្រុក ត្រឹនវ៉ាន់ធើយ អ៊ូមិញ ធើយប៊ិញ... ដោយឡែកស្រុក ភូតឹន មានប្រមាណ ៨០០ គ្រួសារដាំដើមដូងដោយមានផ្ទៃដីសរុបជាង ២០០ ហិកតា។
ដោយកំណត់ថានេះជាប្រភេទដំណាំឧស្សាហកម្មមានតម្លៃសេដ្ឋកិច្ចផ្សារភ្ជាប់ទៅនឹងការ ធ្វើអាជីវកម្មអេកូទេសចរណ៍ ម៉្លោះហើយ ខេត្តបានធ្វើប្លង់មេអភិវឌ្ឍដើមដូងតាមទិសដៅស្ដារឡើងវិញនូវចំការ ដូងប្រពៃណីផងនិងពងី្រកបន្ថែមផ្ទៃដីដាំថ្មីផង។
 
លក់ដូរដូងក្លាយជាមុខរបរសំខាន់របស់ប្រជាកសិករជាច្រើននៅ កាម៉ាវ
 
ការដាំឡើងវិញនូវប្រភេទដំណាំនេះបានជួយឲ្យគ្រួសារដាំដើមដូងជាច្រើននៅខេត្ត កាម៉ាវ មានប្រាក់ចំណូលពី ៥០ ដល់ ៦០ លានដុងក្នុងមួយឆ្នាំ។ កាម៉ាវ លើកឡើងនូវគោលដៅដល់ឆ្នាំ ២០២០ នឹង ពងី្រក ផ្ទៃដីដាំដើមដូងក្នុងខេត្តទាំងមូលឡើងដល់ ១០.០០០ ហិកតា៕
 
កាម៉ាវបច្ចុប្បន្ននៅមានផ្ទៃដីដាំដូងយូរឆាំ្នជាច្រើន ជាមធ្យម
ក្នុងមួយដើមផ្ដល់ផលពី ៦០ ដល់ ១០០ ផ្លែក្នុងមួយឆាំ្ន
ផ្ទៃដីដាំដូងថ្មីជាចម្បងនៅលើបណ្ដាភ្លឺទំនប់ជុំវិញត្រពាំងចិញ្ចឹមបង្គានៅស្រុក ភូតឹន
ដូងបានដាំឆ្លាស់នឹងដំណាំផ្សេងៗកំហិតបានផ្ទៃដីទុកចោលទំនេរផងនិងបង្កើនប្រាក់ចំណូលដល់មាមីងជនរួមជាតិផង

ហ្វុិញថេអាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖