Thứ 3, 25/09/2018, 8:58 GMT+7
ខេត្ត កាម៉ៅ កសាង តំណភ្ជាប់ខ្សែសង្វាក់ក្នុងការចិញ្ចឹមបង្គា
18:25, 25/06/2018
ខេត្ត កាម៉ៅ បចុ្ចប្បន្នមានផ្ទៃក្រឡាឡាចិញ្ចឹមបង្គាលក្ខណៈឧស្សាហកម្មប្រមាណ ៩.៦៥០ ហិកតា ផ្ទៃក្រឡាចិញ្ចឹមបង្គាតាមបែបវិបុលវប្បកម្មកែចំរើនជាង ៩៩.០០០ ហិកតាប្រមូលផ្តុំជាសំខាន់នៅស្រុក ណាំកាន់ ង៉ុកហៀន...។
ដើម្បីរួមចំណែកក្នុងការកាត់បន្ថយចំណាយនៃថ្លៃ ដើមនិងលើកកម្ពស់ទិន្នផល គុណភាពផលិតផល... ខេត្តបានជម្រុញខ្លាំងទៅលើការកសាងតំណភ្ជាប់ខ្សែសង្វាក់ក្នុងការចិញ្ចឹមបង្គា។
បន្ស៊ាំនិងបំប៉នបង្គាពូជនៅក្នុងស្រះតូចមុនពេលព្រលែងចិញ្ចឹម

ទន្ទឹមនឹងការចលនាអ្នកចិញ្ចឹមបង្គាឱ្យបង្កើតជាសហករណ៍ដើម្បីកសាងតំណភ្ជាប់ខ្សែសង្វាក់ផលិតកម្មជាមួយនឹងសហគ្រាស ខេត្តក៏បានលើកទឹកចិត្តនូវការពង្រីកទូលំទូលាយបណ្តាទម្រង់រូបភាពចិញ្ចឹមបង្គាមានប្រសិទ្ធភាពដូចជា៖ ការបន្ស៊ាំនិងបំប៉នបង្គាពូជនៅក្នុងស្រះតូចមុនពេលព្រលែងចិញ្ចឹមចិញ្ចឹមបង្គាតាមបែបអតិប្រពលវប្បកម្មក្នុងស្រះតូចដែលមានក្រាលផ្ទាំងប្លាស្ទិច...។ 
ទម្រង់រូបភាពផលិតតាមបែបតំណភ្ជាប់ខ្សែសង្វាក់ផ្សារភ្ជាប់នឹងទីផ្សារលក់ចែកចាយបានជួយអោយក្រុមគ្រួសារចិញ្ចឹមបង្គាជាច្រើននៅខេត្ត កាម៉ៅបង្កើនប្រាក់ចំណូល

ប្រមូលផលបង្គាចិញ្ចឹមតាមបែបអតិប្រពលវប្បកម្មនៅខេត្ត កាម៉ៅ

ខេត្តក៏តែងតែ បើកបណ្តាថ្នាក់ណែនាំអោយអ្នកចិញឹ្ចមបង្គាពីប ចេ្ចកទេសចិញឹ្ចមបង្គា របៀបថែទាំរក្សាទុកផលិតផលក្រោយពេលប្រមូលផលរបៀបប្រើប្រាស់ភ្លើងអគ្គិសនីប្រកប ដោយសុវត្ថិភាពក្នុងការចិញ្ចឹមបង្គា លក្ខណឧស្សាហកម្ម...។
អំឡុងពេលថី្មៗ នេះ នៅលើភូមិសាស្ត្រខេត្ត កាម៉ៅ ពីមួយថៃទៅ្ង មួយថ្ងៃលេចឡើងកាន់តែច្រើននូវបណ្តាទម្រង់រូបភាពតំណភ្ជាប់ខ្សែសង្វាក់ក្នុងការចិញ្ចឹមបង្គាលក្ខណៈឧស្សាហកម្ម

ដើម្បីសម្រេចបានសន្ទស្សន៍នៃ ចំនួនទឹកប្រាក់នាំចេញ ២ ពាន់លានដុល្លាអាមេរិកនៅឆ្នាំ ២០២០ និង ៣ ពាន់លានដុល្លាអាមេរិកនៅឆ្នាំ២០៣០ ខេត្ត កាម៉ៅ ខំប្រឹងប្រែងសម្រេចបានបរិមាណផលបង្គាចិញ្ចឹមគឺ ២៨០.០០០ តោននៅឆ្នាំ ២០២០ ជាង ៤០០.០០០ តោននៅឆ្នាំ ២០៣០៕
គីមហា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖