Thứ 6, 15/12/2017, 15:25 GMT+7
ខេត្ត ត្រាវិញ ខិតខំប្រឹងប្រែងជួយបងប្អូនជនជាតិខ្មែរ ធ្វើមាន
07:34, 21/09/2017
ដើម្បីកែលម្អជីវភាពរស់នៅនៃ ប្រជាជនជាង ៣០% ដែលជាបងប្អូន ជនជាតិ ខ្មែរ លើភូមិសាស្ត្រខេត្ត ត្រាវិញ បានអនុវត្តដ៏មានប្រសិទ្ធភាពនូវកម្មវិធី គោលនយោបាយជាច្រើន ជួយបងប្អូនជនជាតិបង្វែររចនា សម្ព័ន្ធដំណាំដាំដុះសត្វចិញ្ចឹម ឈានឡើងធ្វើមាន។
ផ្ដើមពីប្រភពដើមទុនផ្សេងៗ ជាច្រើន មកដល់សព្វថ្ងៃនេះ ខេត្ត ត្រាវិញ បានវិនិយោគជាង ១.១០០​ពាន់លានដុងដើម្បីកសាង ១៩៩ សំណង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះចំនួន ១៤.៩៨០ ខ្នងជូនបណ្ដាក្រុមគ្រួសារបងប្អូនជនជាតិ ខ្មែរ ជួយឧបត្ថម្ភដីលំនៅដ្ឋាននិងដីបង្កបង្កើនផលជូនប្រជាជនជិត ២.៤០០ គ្រួសារ ផ្ទេរវិទ្យាសាស្រ្ត - បច្ចេកទេស បង្រៀនវិជ្ជាជីវៈនិងបង្កការងារធ្វើជូនរាប់ពាន់ក្រុមគ្រួសារ កសាងឈាបនដ្ឋានប្រគេន និងជូន ១២៦ វត្ត ខ្មែរ និងបណ្តុំប្រជុំជននានាដែលមានបងប្អូន ជនជាតិរស់នៅកុះករ...។
ការប្រមូលផលស្រូវនៅស្រុក ទៀវកឹន
 
ស្ងប់ចិត្តអំពីការហូបចុក ទីស្នាក់អាស្រ័យ ក្រុមគ្រួសារជាច្រើនបានហ៊ាន បង្វែររាប់ពាន់ហិកតាដីដាំស្រូវ មិនសូវមានប្រសិទ្ធភាពមកដាំបន្លែបង្ការ សណ្តែកដី ពោតកាត់ ដាំស្មៅនិងចិញ្ចឹមគោ... ផ្តល់ប្រាក់ ចំណូលពី ៥០ - ៨០ លានដុងក្នុងមួយរដូវ ខ្ពស់ជាងពី ២ ដល់ ៣ ដង បើប្រៀបនឹងរយៈកាលមុន។
ក្រុមហ៊ុនអគ្គិសនីខេត្ត ត្រាវិញ ទើបតែសម្រេចជាស្ថាពរនិងដាក់អោយប្រើប្រាស់នូវ ៥ សំណង់ "អុជបំភ្លឺផ្លូវស្រុកស្រែ" នៅតំបន់ជនបទនានា តំបន់ជ្រៅតំបន់បងប្អូនជនជាតិ ខ្មែរ

ការដាំបន្លែសុវត្ថិភាពបានជួយអោយក្រុមគ្រួសារបងប្អូនជនជាតិ ខ្មែរ ជាច្រើន
ឈានឡើងរួចផុតពីភាពក្រីក្រដោយស្ថិរភាព

ផ្តោះប្តូរបទពិសោធពីការដាំដុះជាមួយបងប្អូនជនជាតិ ខ្មែរ

ការងារអប់រំក្នុងតំបន់បងប្អូនជនជាតិនៃខេត្ត ត្រាវិញ ត្រូវបានយកចិត្តទុកដាក់និងជំរុញយ៉ាងខ្លាំងក្លានូវការអភិវឌ្ឍដោយឥតឈប់ឈរ

ខេត្ត ត្រាវិញ រៀបចំគម្រោងប្លង់មេអភិវឌ្ឍចិញ្ចឹមសត្វតាមបែបប្រមូលផ្តុំ
ធានាសុវត្ថិភាពចំពោះជំងឺរាតត្បាតអនាម័យបរិស្ថាន

ការចិញ្ចឹមគោបន្ធាត់ គោបន្តពូជគឺជាទម្រង់រូបភាពកាត់បន្ថយភាពក្រីក្រដ៏ចាំបាច់មានប្រសិទ្ធភាពត្រូវបាននិងកំពុងពង្រីកទូលំទូលាយនៅមូលដ្ឋានជាច្រើនខេត្ត ត្រាវិញ

ជារៀងរាល់ឆ្នាំ សកម្មភាពវប្បធម៌សិល្បៈ កីឡាជាច្រើនត្រូវបានចាត់តាំងឡើងសំដៅលើកតម្កើងនិងលើកកម្ពស់ការយល់ដឹងអំពីការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អបវររបស់បងប្អូនជនជាតិ ខ្មែរ

ពីប្រភពដើមទុនកសាងជនបទថ្មី មានសំណង់សាលារៀន លូ ស្ពាន ព្រែកប្រឡាយ ផ្លូវគមនាគមន៍ជនបទរាប់រយកន្លែង... ត្រូវបានសាងសង់ថ្មីឬធ្វើអោយល្អប្រសើរឡើង ជួសជុលហើយនៅខេត្ត ត្រាវិញ

គោលនយោបាយជនជាតិទាំងឡាយរបស់បក្សនិងរដ្ឋបានជួយអោយជីវភាពរស់នៅនៃបងប្អូនជន ជាតិខ្មែរ នៅខេត្ត ត្រាវិញ កាន់តែកែលម្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្នទូទាំងខេត្តនៅសល់ត្រឹម ១៦.៣១០ ក្រុមគ្រួសារ ខ្មែរ ក្រីក្រប៉ុណ្ណោះ ថយចុះ ២១,១៣% បើប្រៀបនឹងឆ្នាំ ២០១០៕
Bài và ảnh: Phúc Sơn, Vũ Sinh, Thành Vũ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖