Thứ 7, 18/11/2017, 18:54 GMT+7
ខេត្ត ត្រាវិញ ជំរុញយ៉ាងខ្លាំងក្លានូវការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់បងប្អូនជនជាតិខ្មែរ
15:07, 23/02/2016
ខេត្ត ត្រាវិញ គឺជាខេត្តដែលមានបងប្អូនជនជាតិខ្មែររស់នៅច្រើនកុះករ (ជិត ៣០%) ភាគច្រើនប្រកបមុខរបរកសិកម្ម។ ច្រើនឆ្នាំកន្លងមកនេះ ទន្ទឹមនឹងគោលដៅបង្វែរពីសេដ្ឋកិច្ច កសិកម្មមកឧស្សាហកម្ម-សេវាកម្មនិងពាណិជ្ជកម្មជាបណ្តើរៗ ខេត្តបានដំណើរការប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជាច្រើនចំពោះ បងប្អូនជនជាតិខ្មែរឆ្លង តាមរយៈកម្មវិធីលុបបំបាត់ភាព អត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ស្ថាបនាជនបទថ្មី បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មជាដើម។
បងប្អូនជនជាតិខ្មែរ នៅស្រុក ទៀវកឹនបង្វែរដីដាំស្រូវដែលមិនសូវមានប្រសិទ្ធភាពមកដាំបន្លែបង្ការ

ទាញយកផលពីប្រៀបខ្លាំងនៃពាមទន្លេធំនិងឆ្នេរសមុទ្រវែងខេត្តយកចិត្តទុកដាក់ជាពិសេសនូវការអភិវឌ្ឍន៍ចិញ្ចឹមជលផលបានបើកថ្នាក់ហ្វឹកហ្វឺនជាច្រើនផ្ទេរបច្ចេកទេសដល់បងប្អូន។ ឆ្នាំ ២០១៥ ជាង ៤១.០០០ គ្រួសារក្នុងនោះមានគ្រួសារជាច្រើនជាជនជាតិខ្មែរបានព្រលែងចិញ្ចឹមបង្គានាគជាង ២១.០០០ ហិកតា ក្តាមសមុទ្រជិត ៥.០០០ ហិកតា។ល។ នាំមកនូវប្រភពចំណូលគួរអោយកត់សំគាល់។

ថែទាំផ្កាអ័រគីដេបំរើទីផ្សារចូលឆ្នាំថ្មី តេត

ការអភិវឌ្ឍហ្វូងសត្វស្រុក បក្សីស្រុកគឺជាគោលដៅមួយក្នុងចំណោមគោលដៅទាំងឡាយដែលសម្រេចបានលទ្ធផលខ្ពស់ ជាពិសេសគឺនៅតំបន់បងប្អូនជនជាតិខ្មែរ។ បច្ចុប្បន្នខេត្តមានគោចិញ្ចឹមយកសាច់ជាង ១៦០.០០០ ក្បាល សត្វស្រុក បក្សីស្រុកគ្រប់ប្រភេទចំនួន ៥ លានក្បាល។ល។ ផ្តើមពីគោលនយោបាយ សមស្របទាំងឡាយបានជួយអោយតំបន់បងប្អូនជនជាតិខ្មែរនៅក្នុងខេត្តអភិវឌ្ឍ សេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅនិងធ្វើមានប្រកបដោយចីរភាព។ អត្រាគ្រួសារក្រីក្រនាបច្ចុប្បន្ននៅត្រឹមតែ ៤% ប៉ុណ្ណោះ៕
 
ស្ថាបនាផ្លូវគមនាគមន៍ក្នុងឃុំ ភូកឹន ស្រុក ទៀវកឹន
ឧទេស្ទនាម ផ្សព្វផ្សាយផលិតផលកសិកម្មទាំងឡាយរបស់បងបូ្អនកសិករខេត្ត ត្រាវិញ
ទំរង់រូបភាពដាំស្មៅ ចិញ្ចឹមបន្ធាត់គោរបស់លោក ហ្វិញទ្រុងកាង នៅភូមិ សុកមើយ ឃុំ ឡុងសឺន ស្រុក កូវង៉ាង ផ្តល់ចំណូលជាង ៣០០ លានដុងក្នុងមួយឆ្នាំ
កែច្នៃបង្គានាគនាំចេញនៅក្រុមហ៊ុនភាគហ៊ុនជលផល គឺវឡុង ទីក្រុង ត្រាវិញ
បងប្អូនជនជាតិខ្មែរនៅឃុំ ហាមយ៉ាង ស្រុក ត្រាគូ បង្វែរផ្ទៃដីដាំអំពៅប្រមូលផ្តុំមិនសូវ មានប្រសិទ្ធភាពសេដ្ឋកិច្ចមកជីកស្រះចិញ្ចឹមត្រីរ៉ស់
បងប្អូនជនជាតិខ្មែរនៅឃុំ ដាឡុក ស្រុក ចូវថាញ់ នាំយកបន្លែបង្ការមកដាំលើដីស្រែ រួមចំណែកលើកកំពស់ប្រសិទ្ធភាពប្រើប្រាស់ដីកសិកម្ម
ទំរង់រូបភាពចិញ្ចឹមជ្រូកតាមវិធីបិទជិត កាត់បន្ថយការបំពុលបរិស្ថាន

ត្រឹនក្វឹកថាយ - ថាច់រ៉ូប៊ែ - ភុកសឺន - ថាញ់ហ្វា - ត្រុងដាត - ឌិញហ្វេ - ហ្វ៊ីហ្វាង - អានហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖