Chủ nhật, 21/10/2018, 15:32 GMT+7
ខេត្ត និញធន់ អនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងការផលិតកសិកម្ម
18:55, 24/09/2018
និញធន់ គឺជាខេត្តមួយក្នុងចំណោមខេត្តដែលច្រើនតែប្រឈមមុខនឹងស្ថានភាពរាំងស្ងួតនិងធាតុអាកាសមិនអាចព្យាករណ៍ទុកជាមុនបានដោយសារការប្រែប្រួលអាកាសធាតុ។ ដើម្បីម្ចាស់ការទប់ទល់និងកាត់បន្ថយជាអតិបរមានៃការខាតបង់ ខេត្ត និញធន់ បានជំរុញយ៉ាងខ្លាំងក្លាលើការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងការផលិតកសិកម្ម ក្នុងនោះផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍពូជដំណាំគ្រប់ប្រភេទដែលបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ...
ការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងការផលិតកសិកម្ម
ក្នុងប៉ុន្មានថ្ងៃដំបូង នៃនិទាឃរដូវយើងខ្ញុំបានមកដល់ខេត្ត និញធន់ដើម្បីស្វែងយល់ពីសភាពការណ៍ផលិតកម្មកសិកម្មនៅតំបន់រាំងស្ងួតនានា។
បណ្ដារហោឋានវាលខ្សាច់សលាតសន្ធឹងវែងអន្លាយពីដើមនៅខេត្ត និញធន់ បច្ចុប្បន្នក៏ត្រូវបានជំនួសដោយពណ៌បៃតងស្រងាត់នៃទំពាំងបារាំង បណ្តាចម្ការទំពាំងបាយជូរនិងពុទ្រា

​គួរអោយភ្ញាក់ផ្អើលក្រៃលែងពេលដែលបណ្ដារហោឋានវាល ខ្សាច់សលាតសន្ធឹងវែងអន្លាយពីដើមនោះឥឡូវក៏ត្រូវបានជំនួសដោយចម្ការទំពាំងបាយជូរ ចម្ការពុទ្រាដែលកំពុងផ្តល់ផលផ្លែមានរសជាតិផែម្អ ហើយពិសេសបំផុតគឺពណ៌បៃតងស្រងាត់នៃដំណាំទំពាំងបារាំងរាប់សិបហិកតា។

បច្ចុប្បន្ន ទូទាំងខេត្តមានប្រហែលជា ២.៦៨០ ហិកតាទំពាំងបាយជូរ ពុទ្រា ទំពាំងបារាំងនិងបន្លែ បង្ការគ្រប់ប្រភេទ ក្នុងនោះ មាន ៣០០ ហិកតាផលិតតាមស្តង់ដារ VietGAP ភាគច្រើនប្រមូលផ្តុំនៅទីក្រុង ផានរ៉ាង - ថាបចាម និងបណ្តាស្រុក និញហាយ និញសឺនជាដើម។
ផែ្នកកសិកម្មនៃខេត្ត និញធន់ ជំរុញយ៉ាងខំ្លាងក្លាលើការអនុវត្តបចេក្ច វិទ្យាខ្ពស់ក្នុងផលិតកម្ម។ ក្នុងរូបថត៖ បងប្អូនជនជាតិប្រើប្រាស់ម៉ាស៊ីនស្ទូងសំណាបថាសនៅស្រុក និញភឿក

លោក ត្រឹនក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និញធន់ បានអោយយើងខ្ញុំដឹងថា៖ ដើម្បីពាំនាំបច្ចេកវិទ្យាខ្ពស់ទៅក្នុងការផលិតកសិកម្ម ខេត្តបានអំពាវនាវអោយបណ្តាអាជីវកម្មអញ្ជើញមកវិនិយោគ ផ្តើមពីនោះកកើតឡើងនូវសម្ព័ន្ធផលិតកម្មតាមខ្សែសង្វាក់តម្លៃ បង្វែរពីកសិកម្មប្រពៃណី មកជាខឿនកសិកម្មអនុវត្តបច្ចេកវិទ្យា។

ឆ្លងតាមរយៈការឃោសនាចលនា ខេត្តក៏ទាក់ទាញបាន ៣១ ក្រុមសម្ព័ន្ធជាមួយ ២៨៩ក្រុមគ្រួសារចូលរួមដាំទំពាំងបាយជូរលើផ្ទៃដី ៧៤ ហិកតាតាមស្តង់ដារ VietGAP ភាគច្រើនប្រើប្រាស់ទម្រង់រូបភាពស្រោចស្រពទឹកបែបសន្សំសំចៃនិងប្រើប្រាស់គ្រឿងយន្តក្នុងការផលិត។
ខេត្ត និញធន់ បាននិងកំពុងត្រៀមរៀបចំលក្ខខណ្ឌចាំបាច់ទាំងឡាយដើម្បីពង្រីកផ្ទៃដីកសិកម្មបច្ចេកវិទ្យាខ្ពស់ លើកគំរូប្លង់តំបន់ផលិតកម្មប្រមូលផ្តុំ បង្កភាពងាយស្រួលដល់
ការអនុវត្តវិទ្យាសាស្ត្រ -បច្ចេកវិទ្យា

យោងតាមលោក ទ្រិញមិញហ្វាង នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត និញធន់ ខេត្តនឹងវិនិយោគអភិវឌ្ឍតំបន់ផលិតកម្មកសិកម្មមួយចំនួនតាមទិសដៅអនុវត្តបចេក្ចវិទ្យាខ្ពស់ សុវត្ថិភាព អនាម័យស្បៀងអាហារ ក្នុងនោះ ផ្តោតជាសំខាន់ទៅលើប្រភេទដើមឈើទាំងឡាយដែលមានលក្ខណៈពិសេស មានឧត្តមភាព។

ខិតខំប្រឹងប្រែងដល់ឆ្នាំ២០២០ ផ្ទៃដីដាំទំពាំងបាយជូរពុទ្រានឹងសម្រេចបាន ៣.២០០ ហិកតាបរិមាណផល ប្រហែល ១០៥.០០០ តោន ផ្ទៃដីដាំទំពាំងបារាំងសម្រេចបានចំនួន ៥០០ហិកតា ដើមប្រទាលកន្ទុយក្រពើ សម្រេចបានចំនួន ៥០០ ហិកតាជាដើម។
បូកសរុបទម្រង់រូបភាពផលិតផ្កាខាត់ណាសុវត្ថិភាពរដូវដើមឆ្នាំឆ្នាំ ២០១៧
នៅឃុំ ភឿកសឺន ស្រុក និញភឿក

"ភោគផលដ៏ផ្អែមល្ហែម" ពីការអនុវត្តបច្ចេកវិទ្យាខ្ពស់
បង ង្វៀនវ៉ាន់ទ្រិញ ជាអ្នកបើកផ្លូវ "នាំមុខ" ក្នុងការដាំទំពាំងបារាំងនៅសង្កាត់ អានហាយ ទីក្រុង ផានរ៉ាង -ថាបចាម។ ឆ្នាំ ២០០៩ បងបានចាប់ផើ្តមដាំទំពាំងបា រាំងលើផ្ទៃដីចំនួន ៥០០ ម៉ែត្រការ៉េតាមទម្រង់រូបភាព VietGAP នៅលើតំបន់ដីរាំងស្ងួត។
គណៈប្រតិភូទាំងឡាយអញ្ជើញទស្សនាទម្រង់រូបភាពពូជស្រូវគុណភាពខ្ពស់
នៅឃុំ ភឿកហូវ ស្រុក និញភឿក

នៅចំពោះមុខប្រសិទ្ធភាពសេដ្ឋកិច្ចដ៏ជាក់ស្តែងនៃប្រភេទដំណាំនេះបងក៏បានបង្វែរផ្ទៃដីដាំដំណាំបន្លែ បង្ការ ទាំងមូលដែលនៅសេសសល់មកដាំទំពាំងបារាំងហើយបច្ចុប្បន្នមានផ្ទៃដីសរុបទាំងអស់ចំនួន ២ ហិកតា។
ប្រព័ន្ធគ្រប់គ្រងការស្រោចស្រពទឹកបែបសន្សំសំចៃអនុវត្តបចេក្ច វិទ្យាខ្ពស់។ខណៈពេលស្រោចស្រពទឹកគ្រប់គ្រាន់ ប្រព័ន្ធនឹងផ្ដាច់ចរន្តដោយស្វ័យប្រវត្តិដើម្បីជៀសវាងការខ្ជះខ្ជាយទឹករបស់បងប្អូនជនជាតិ
 
ជាមួយបរិមាណផល ១០០ គីឡូក្រាមក្នុងមួយថ្ងៃតមៃ្លលក់ចេញគឺប្រហែល ៥០.០០០ ដុងក្នុងមួយគីឡូក្រាម
បង ទ្រិញ បានក្លាយទៅជាសេដ្ឋី "អ្នកស្រែចម្ការ" នៅតំបន់ដីខ្សាច់ដែលពោរពេញទៅដោយកម្តៅថ្ងៃ និងខ្យល់នេះ។ 
ដើម្បីកាត់បន្ថយប្រាក់ចំណាយ លោកហ៊ុងគី ជាជនជាតិ ចាម នៅភូមិ ទន់ទូ ឃុំ អានហាយ ស្រុក និញភឿក បានអនុវត្តទម្រង់រូបភាពស្រោចស្រពទឹកសន្សំសំចៃបែបបាញ់សាចដូចភ្លៀងបម្រើការផលិតកសិកម្ម

ក៏អាស័្រយដោយអនុវត្តបចេក្ចវិទ្យាខ្ពស់បានជាក្រុមគ្រួសារលោកហ៊ុងគី ជាជនជាតិ ចាម នៅភូមិទន់ទូ ឃុំ អានហាយ ស្រុក និញភឿកបានរួចផុតពីភាពក្រីក្រហើយធើ្វមានអាស្រ័យដោយកសិកម្ម។
ចម្ការពុទ្រាស្អាតរបស់ក្រុមគ្រួសារបង ទ្រឿងថាញ់តឹម នៅឃុំ ភឿកធន់
ស្រុក និញភឿក

នៅលើផ្ទៃដីចំនួន ២,៥ ហិកតាដាំទំពាំងបារាំង សណ្តែកដី ប៉េងប៉ោះរបស់ក្រុមគ្រួសារដើម្បីកាត់បន្ថយប្រាក់ចំណាយក្នុងផលិតកម្ម គាត់បានអនុវត្តទម្រង់រូបភាពស្រោចស្រពទឹកសន្សំសំចៃបែបបាញ់សាចដូចភ្លៀងបែបបាញ់ទឹកជាសរសៃបែបបន្តក់ទឹកជាតំណក់។
ខេត្ត និញធន់ បានលើកគំរូប្លង់នៅតំបន់ដាំទំពាំងបាយជូរប្រមូលផ្តុំតាមស្តង់ដារ VietGAP ដោយមានផ្ទៃដីសរុបចំនួន ១០០ ហិកតារួមផ្សំជាមួយការកែច្នៃបឋមនិងលក់ផលិតផលតាមទិសដៅផលិតផលតាមលក្ខណៈពាណិជ្ជកម្មគុណភាពខ្ពស់។ ក្នុងរូបថត៖ តំបន់ផលិតទំពាំងបាយជូរនៅឃុំ ស៊ន់ហាយ ស្រុកនិញហាយ

ខណៈពេលប្រជាជនស្ទើរតែទាំងអស់ត្រូវបោះបង់ចោលការផលិត លោក គី បែរជាទទួលបានប្រាក់ចំណេញ ពី ៣០០ - ៤០០ លានដុងក្នុងមួយឆ្នាំៗ។ នេះគឺជា "ភោគផលដ៏ផ្អែមល្ហែម" ដែលក្រុមគ្រួសាររបស់គាត់ទទួលបានបន្ទាប់ពីអស់ ជាច្រើនឆ្នាំជម្នះតំបន់ដីរាំងស្ងួតនេះ។
ដើម្បីអោយពុទ្រាខៀវ និញធន់ មានពាណិជ្ជសញ្ញារឹងមាំនៅលើទីផ្សារ ខេត្ត និញធន់ ជំរុញទឹកចិត្តបណ្តាអាជីវកម្មផលិត កែច្នៃសហការជាមួយបណ្តាក្រុមសហការ សហករណ៍ដែលដាំពុទ្រានៅតំបន់ផលិតកម្មបែបប្រមូលផ្ដុំ 

​មកទស្សនាចម្ការទំពាំងបាយជូររបស់ក្រុមគ្រួសារលោក ង្វៀនវ៉ាន់ម៉យ (បាម៉យ) នៅឃុំ ភឿកធន់ ស្រុក និញភឿក យើងខ្ញុំក៏បានយល់ដឹងបនែម្ថ ពីរបៀបដែលប្រជាជននៅទីនេះជម្នះធម្មជាតិ។ 
កម្មាភិបាលនៃមជ្ឈមណ្ឌលជំរុញកសិកម្មខេត្ត និញធន់ ចុះទៅធ្វើបេសកកម្មជាក់សែង្ដ នៅចម្ការប្រទាលកនុ្ទយក្រពើរបស់កុ្រមគួ្រសារបង ង្វៀនវ៉ាន់ទិ្រញ នៅសង្កាត់ វ៉ាន់ហាយ ទីក្រុង ផានរ៉ាង - ថាបចាម

ផើ្ដមពីផៃដ្ទ ី១ ហិកតានៅគ្រាដំបូង អាស្រ័យដោយការអនុវត្តតាមវិធី VietGAP កសិដ្ឋានរបស់គាត់ បច្ចុប្បន្នក៏បានពង្រីកឡើងរហូតដល់ ២ ហិកតា។ ការកសាងផលិតផលទំពាំងបាយជូរស្រស់តាមស្តង់ដារ VietGAP អាចត្រូវបានចាត់ទុកថាជារបត់ថ្មីមួយសម្រាប់លោក បាម៉យ ជាមួយនឹងជាង ៧០% នៃបរិមាណផលត្រូវបាននាំចេញទៅលក់នៅទីផ្សារក្រៅខេត្ត។
បណ្តាផលិតផលកសិកម្មស្អាតរបស់ខេត្ត និញធន់ ត្រូវបានដាក់តាំងលក់
នៅផ្សារទំនើប Co.opmart ថាញ់ហានៅទីក្រុង ផា នរ៉ាង - ថាបចាម
 
ការជំរុញយ៉ាងខ្លាំងក្លាលើការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្មកសិកម្មក៏បានជួយក្រុមគ្រួសារជាច្រើននៅខេត្ត និញធន់ ផ្លាស់ប្តូរជីវភាពរស់នៅ រួមចំណែកយ៉ាងច្រើនដល់កិច្ចការកសាងជនបទថ្មីនៅមូលដ្ឋាន៕
ហ្វាងហា - អាញ់ដៅ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖