Thứ 5, 19/07/2018, 16:45 GMT+7
ខេត្ត ប៊ិញធន់ កៀរគរកម្លាំងក្នុងសហគមន៍សម្រាប់ការពារនិង បង្កឡើងវិញនូវប្រភពធនធានជលផល
09:51, 23/06/2018
ប្រឈមនឹងស្ថានភាពប្រភពធនធានគ្រែងមមីសជិតរីងខះអស់អាស្រ័យដោយការទាញយកផលតាមរបៀបបំបាត់ផុតពូជ នាដើមឆ្នាំ ២០១៥ ដោយមានការជួយឧបត្ថម្ភរបស់មូលនិធិបរិស្ថានពិភពលោកគម្រោងកសាទម្រង់រូបភាពសាកល្បងសហគមន៍គ្រប់គ្រងប្រភពធនធានគ្រែងមមីសនៅឃុំ ធន់គ្វី ស្រុកហាមធន់ណាម (ខេត្ត ប៊ិញធន់) បានដាក់អោយដំណើរការ។
តាមសាខានាយកដ្ឋានជលផលខេត្ត ប៊ិញធន់ ឆ្លងតាមការតាមដាននិងវាយតម្លៃពីប្រភពធនធានគ្រែងមមីសបានឱ្យឃើញថា៖ បច្ចុប្បន្នមានគ្រែងមមីសប្រមាណ ១០០ តោនដែលមានទំហំពី ៤០ ដល់ ៥០ មីល្លីម៉ែត្រ ដង់ស៊ីតេសម្រេចបានពី ១០ ដល់ ១៥ ក្បាលក្នុងមួយម៉ែត្រការ៉េ។
ការសាកល្បងទាញយកផលគ្រែងមមីសក្នុងតំបន់ដំណើរការគម្រោង

បន្ថែមពីលើនោះ គ្រែងមមីសធម្មជាតិចាប់ផ្តើមរីកលូតលាស់និងបន្តពូជឡើងវិញ។ ពេលដែលប្រភពធនធានគ្រែងមមីសត្រូវបានស្តារឡើងវិញ ពីសកម្មភាពទាញយកផលនឹងបង្កនូវចំណូលស្ថិរភាពអោយប្រជានេសាទនៅក្នុងឃុំ។
សមាជិកទាំងឡាយក្នុងសមាគមសហគមន៍គ្រប់គ្រង ទាញយកផលពីប្រភពធនធានគ្រែងមមីសនៅឃុំ ធន់គ្វី តែងតែតាមដានតំបន់ដំណើរការគម្រោងជាប្រចាំ

ទម្រង់រូបភាពសាកល្បងសហគមន៍គ្រប់គ្រងប្រភពធនធានគ្រែងមមីសនៅឃុំ ធន់គ្វី បានរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងនៃសហគមន៍អំពីការគ្រប់គ្រងការពារនិងស្តារឡើងវិញនូវប្រភពធនធានជលផល។
ព្រលែងកូនគ្រែងមមីសទៅក្នុងសមុទ្រ ធន់គ្វី
តាមដានគ្រែងមមីសបន្តពូជ អភិវឌ្ឍក្នុងតំបន់ដំណើរការគម្រោង
 
ទម្រង់រូបភាពនេះបានបើកចេញនូវរបៀបធ្វើថ្មីដើម្បី កៀរគរនូវការចូលរួមរបស់សហគមន៍ ពឹងផ្អែកលើ សហគមន៍សម្រាប់គ្រប់គ្រងប្រភពធនធានជលផលនៅខេត្ត ប៊ិញធន់៕
អត្ថបទ៖ ហុងហៀវ - រូបថត៖ ង្វៀនថាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖