Thứ 3, 25/09/2018, 7:59 GMT+7
ខេត្ត វិញឡុង បង្កការរកស៊ី ចិញ្ចឹមជីវិតដោយស្ថិរភាពអោយ គ្រួសារក្រីក្រជាជនជាតិ ខ្មែរ
08:56, 27/05/2018
កន្លងមក មន្ទីរពលកម្ម - យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត វិញឡុង បានចាត់តាំងការប្រគល់ជូនគោពូជចំនួន ៤០ ក្បាលអោយគ្រួសារជនជាតិ ខ្មែរ ក្រីក្រនៅឃុំ ២ គឺ៖ តឹនមី និងត្រាកូន ស្រុក ត្រាអូន (ខេត្ត វិញឡុង)។
នេះគឺជាលើកប្រគល់គោពូជដំបូងបង្អស់ក្នុងចំនួនគោសរុប ៣៤០ ក្បាលចំណុះគម្រោង "ជួយឧបត្ថម្ភក្រុមគ្រួសារក្រីក្រ ចិញ្ចឹមគោពូជ លើកកម្ពស់ជីវភាពរស់នៅ"។
 
លេខាបក្សខេត្ត វិញឡុង លោក តឹ្រនវ៉ាន់រ៉ន (ខាងឆេង្វ ) ប្រគល់ជូនគោពូជអោយកុ្រមគួ្រសារកី្រក្រ

 ក្រុមគ្រួសារក្រីក្រក្រោយពេលដែលបានផ្តល់គោ ពូជ នឹងចិញ្ចឹមដល់ពេលគោកើតកូន។ ពេលគោកើតកូន ក្រុមគ្រួសារទាំងឡាយបន្តការថែទាំដល់ពេលកូនគោមានទម្ងន់ពី ១៥០ ដល់ ១៦០ គីឡូក្រាមឬមានអាយុកាលពី ១០ ដល់ ១២ ខែនឹងប្រគល់មកអោយគណៈគ្រប់គ្រងគម្រោងដើម្បីទូទាត់បញ្ជី។ 
 
មន្ទីរពលកម្ម - យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត វិញឡុង បានចាត់តាំងការប្រគល់ ជូន គោពូជចំនួន ៤០ ក្បាលអោយគួ្រសារកី្រក្រជាជនជាតិ ខ្មែរ

បើសិនមេគោបង្កើតបានកូនគោញី គណៈគ្រប់គ្រងគម្រោងនឹងប្រគល់អោយក្រុមគ្រួសារប្រជា ជនជាបន្ទាប់ចិញ្ចឹម។
 
តំណាងរបស់កុ្រមគួ្រសារជនជាតិ ខែរ្ម កី្រក្រទាំងឡាយនៅឃុំ ២ គឺ តឹនមី និង ត្រាកូន ចាប់ឆ្នោតទទួលគោពូជ
 
តាមលេខាបក្សខេត្ត វិញឡុង លោក ត្រឹនវ៉ាន់រ៉ន នេះគឺជាគម្រោងដ៏ជាក់ស្តែងសំដៅជាជំហានៗ កសាងទម្រង់រូបភាពចិញ្ចឹមគោញីបន្តពូជនាំមកនូវប្រសិទ្ធភាព សេដ្ឋកិច្ចខ្ពស់អោយបណ្ដាក្រុមគ្រួសារក្រីក្រ...៕
ឡេធុយហាំង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖