Thứ 7, 18/11/2017, 19:6 GMT+7
ចាប់ពីថ្ងៃទី ១ ខែ មេសា ថ្លៃហ្គាស់ឡើងជាង ៧៩១ ដុងក្នុង ១ គីឡូក្រាម
15:48, 06/04/2016
កាលពីល្ងាចថ្ងៃទី ៣១ ខែ មីនា បណ្តាអង្គភាពដែលជាប្រភពផ្គត់ផ្គង់ ចែកចាយមុខទំនិញហ្គាស់នៅទីក្រុង ហូជីមិញ និងតាមខេត្ត ក្រុងភាគខាងត្បូង បានប្រកាសតម្លៃហ្គាស់ខែ មេសា ឆ្នាំ ២០១៦ នឹងឡើង ៧៩១,៦៧ ដុងក្នុង ១ គីឡូក្រាម ប្រហាក់ប្រហែលនឹងកំរិតឡើង ៩.៥០០ ដុងក្នុង ១ ធុងចំណុះ ១២ គីឡូក្រាម បើប្រៀបជាមួយខែ មីនា ឆ្នាំ ២០១៦។

រូបតំណាងដោយទីភ្នាក់ងារព័ត៌មានវៀតណាម

បកស្រាយហេតុផលថ្លៃហ្គាស់ខែមេសា ឆ្នាំ ២០១៦ ឡើងប្រៀបនឹងខែមីនាមុន លោក ត្រឹនវ៉ាន់ភុក ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនប្រេងឥន្ទនៈទីក្រុងហូជីមិញ (Saigon Petro) មានប្រសាសន៍អោយដឹងថា៖ ថ្លៃហ្គាស់ពិភពលោកជាមធ្យមនាខែ មេសា ដែលទើបប្រកាសតម្លៃនៅកំរិត ៣៣៥ ដុល្លារអាមេរិកក្នុង ១ តោន គឺឡើង ៣០ ដុល្លារអាមេរិក ក្នុង ១ តោន បើប្រៀបនឹងខែមីនា ដូច្នេះហើយបានជាថ្លៃហ្គាស់ក្នុងប្រទេសត្រូវបានកែសម្រួលដោយតំឡើងបន្តិច។ ប្រការនេះក៏ដើម្បីធានាគោរពតាមក្រឹត្យក្រមទីផ្សារនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ដែរ។
 
បច្ចុប្បន្ននេះ តម្លៃហ្គាស់ថ្មីត្រូវបានប្រកាសដល់បណ្តាដេប៉ូ ហាងលក់ក៏ដូចជាអ្នកប្រើប្រាស់លើភូមិសាស្រ្តទីក្រុង ហូជីមិញ និងបណ្តាខេត្ត ក្រុង ភាគខាងត្បូង។ តម្លៃឡើងនឹងបានអនុវត្តចាប់ពីម៉ោង ៧ និង ៣០ នាទី ថ្ងៃទី ១ មេសា ឆ្នាំ ២០១៦ ទន្ទឹមនឹងនោះថ្លៃមុខទំនិញហ្គាស់លក់រាយដល់ដៃអ្នកប្រើប្រាស់នៅតំបន់ ភាគខាងត្បូងនឹងស្ថិតនៅកំរិតមធ្យមប្រមាណពី ២៦៨.០០០​ ទៅ ២៧០.០០០ ដុង ចំពោះធុងចំណុះ ១២ គីឡូក្រាម៕
មីភឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖