Thứ 3, 18/12/2018, 17:49 GMT+7
ដាស់សក្តានុពលតំបន់ ដុងថាបមឿយ
16:52, 21/09/2018
ដុងថាបមឿយ ជាតំបន់ផលិតកម្មកសិកម្មដ៏ធំមួយដោយមានផ្ទៃដីដាំដុះទំហំ ៣៥០.០០០ ហិកតាភាគច្រើនគឺដំណាំស្រូវជាមួយបរិមាណផលសរុបជាង ៣ លានតោនក្នុងមួយឆ្នាំ រួមចំណែក ២០% នៃបរិមាណ អង្ករនាំចេញរបស់វាលទំនាបទន្លេ គឺវឡុង។យោងតាមបណ្ដាអ្នកជំនាញខាងសេដ្ឋកិច្ច តំបន់ដីនេះមានសក្តានុពលយ៉ាងច្រើនដើម្បីអភិវឌ្ឍទៅជាតំបន់សេដ្ឋកិច្ចចម្បងនិងប្រកបដោយថាមវន្តនៃភូមិភាគខាងត្បូង...។
តំបន់ ដុងថាបមឿយ ស្ថិតលើភូមិសាស្ដ្រខេត្តទាំង ៣ គឺ ដុងថាបឡុងអាន និង ទៀនយ៉ាង មានផ្ទៃដីធម្មជាតិជាង ៦៩៧.០០០ ហិកតា ស្មើនឹងអត្រា ១៧,៧% នៃផ្ទៃដីធម្មជាតិរបស់តំបន់វាលទំនាបទន្លេ គឺវ ឡុង។ 
នៅពេលទឹកជំនន់មកដល់ វាលស្រែជាច្រើននៅស្រុក តឹនហ៊ឹង (ខេត្ត ឡុងអាន)
ត្រូវបានប្រជាជនទម្លាយភ្លឺទំនប់ដើម្បីបញ្ចូលទឹកនាំល្បាប់ចូលក្នុងស្រែ

ក្រោយរយៈកាល ៣ ឆ្នាំនៃដំណើរការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ខាងធារាសាស្រ្ត គមនាគមន៍និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងផលិតកម្មនោះ ខេត្តទាំង ៣ គឺ ឡុងអាន ដុងថាប និង ទៀនយ៉ាង បង្កើត បានជាអព្ភូតហេតុយ៉ាងអស្ចារ្យនៅពេលដែលបានប្រែក្លាយតំបន់ដីជ្រាបជាតិជូរ រហោឋានអោយទៅជាតំបន់ផលិតស្រូវអង្ករផ្លែឈើ ចិញ្ចឹមជលផលទ្រង់ទ្រាយធំនៃវាលទំនាបទន្លេ គឺវឡុង និងទូទាំងប្រទេស។
សិក្ខាសាលាស្តីពី "តំណភ្ជាប់ការអភិវឌ្ឍទេសចរណ៍អនុតំបន់ ដុងថាបមឿយនិងទីក្រុង ហូជីមិញ" ត្រូវបានបណ្ដាខេត្តក្នុងអនុតំបន់និងទីក្រុង ហូជីមិញសហការចាត់តាំងឡើងក្នុងខែ ធ្នូ ឆ្នាំ ២០១៧

ថ្វីបើមានឧត្តមភាពជាច្រើនអំពីទីតាំងភូមិសាស្រ្ត ផ្ទៃដីកសិកម្មធំទូលាយ អភិវឌ្ឍចិញ្ចឹមបណ្ដុះជលផល អេកូទេសចរណ៍... ប៉ុន្តែ បច្ចុប្បន្ននេះ មុខទំនិញកសិផលចម្បងៗ របស់តំបន់ ដុងថាបមឿយ ដូចជា៖ ស្រូវ ផ្លែឈើជលផល... នៅផលិតជាទ្រង់ទ្រាយតូច រាត់រាយ ខ្វះពាណិជ្ជសញ្ញា ដែលមានកិត្យានុភាពនៅលើទីផ្សារអន្ដរជាតិទើបតម្លៃ នាំមកមិនទាន់បានខ្ពស់។ 
កសិករនៅភូមិលេខ ២ ឃុំ ថាញ់ឡុកស្រុក កាយឡី (ខេត្ត ទៀនយ៉ាង)ជួលម៉ាស៊ីនរំគាយ លុបស្រះដើម្បីផលិតស្រូវរដូវសម្រក

ដូច្នេះហើយ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានប្រគល់ឲ្យខេត្ត ដុងថាប ធ្វើជាអធិបតី សហការជាមួយខេត្ត ទៀនយ៉ាង ឡុងអាន និងស្ថាប័នពាក់ព័ន្ធទាំងឡាយកសាងគម្រោង "តំណភ្ជាប់ការអភិវឌ្ឍដោយចីរភាព អនុតំបន់ ដុងថាបមឿយ" ផ្សារភ្ជាប់ទៅនឹងការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ 593/QĐ - TTg ចុះថៃ្ងទី ០៦ ខែ មេសា ឆ្នាំ ២០១៦ ស្តីអំពីការអនុវត្តសាកល្បងតំណភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅ តំបន់វាលទំនាបទន្លេ គឺវឡុងដំណាក់កាលឆ្នាំ ២០១៦ - ២០២០។ នេះជាឱកាសដើម្បីដាស់រឭកតំបន់ដី ដុងថាបមឿយ ជាកន្លែងដែលមនុស្សជាច្រើនធ្លាប់បានហៅថា "ខ្លាដេក"។
លោក ង្វៀនវ៉ាន់បែហា យ ស្នាក់នៅភូមិ មីធន់ ឃុំ ថាញ់មី ស្រុក តឹនភឿក (ខេត្ត ទៀនយ៉ាង) ជាកសិករផលិត - ធ្វើអាជីវកម្មពូកែជាគំរូនៃតំបន់ ដុងថាបមឿយ មួយឆ្នាំៗ ប្រមូលផលបានជាង ២៤០ តោនផ្លែម្នាស់ ចំណេញបានពី ៤០០ ដល់ ៥០០ លានដុង

ភ្ញៀវទេសចរអញ្ជើញទស្សនាព្រៃស្មាច់លិចទឹកនៅមណ្ឌលទេសចរណ៍ភូមិអណ្តែតទឹក តឹន ឡឹប ស្រុក ម៉ុកហ្វា (ខេត្ត ឡុងអាន)

រហូតមកទល់បច្ចុប្បន្ននេះខេត្តទាំង ៣ គឺ ដុងថាប ឡុងអានទៀនយ៉ាង ជាមួយអង្គភាពប្រឹក្សាយោបល់គឺសាកលវិទ្យាល័យ កឹនធើ បានឯកភាពលើកម្មវិធីតំណភ្ជាប់ចំនួន ៥ រួមមាន៖ អភិវឌ្ឍកសិកម្មអេកូទេសចរណ៍ អភិរក្សជីវចម្រុះអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយតំណភ្ជាប់និងអំពាវនាវការវិនិយោគ។ 
ទិដ្ឋភាពនៃជ្រុងមួយនៃមណ្ឌលទេសចរណ៍ត្រាមជីម (ខេត្ត ដុងថាប) គន់មើលពីលើចុះ
ដោយមានប្រព័ន្ធអេកូឡូស៊ីលិចទឹកពិសេសដាច់ដោយឡែកនៃតំបន់ ដុងថាបមឿយ

អតិថិជនជ្រើសរើសទិញយកផលិតផលផ្លែម៉ឺឡុងបច្ចេកវិទ្យាខ្ពស់នៃមជ្ឈមណ្ឌល ជីវសាស្រ្តទីក្រុង ហូជីមិញ

តាមរយៈនោះ ដុងថាបមឿយ ត្រូវបានលើកទិសដៅអភិវឌ្ឍទៅជាតំបន់មួយក្នុងចំណោមតំបន់ផលិតកម្ម នាំចេញកសិផលគោលដៅនៃទូទាំងប្រទេស។
ចាប់តាំងពីដើមឆ្នាំ ២០១៧ រហូតមកទល់បច្ចុប្បន្ននេះ ខេត្ត ទៀនយ៉ាង បានប្រើប្រាស់ផ្ទៃទឹកជិត ៤.៤០០ ហិកតាសម្រាប់ការចិញ្ចឹមជលផលទឹកសាបដោយមានត្រីទឹកសាបច្រើនប្រភេទមានតម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា៖ ត្រីប្រា  ក្រាញ់ស្រែជាដើម។ ក្នុងរូបថត៖ ទម្រង់រូបភាពត្រី + ស្រូវតំបន់ទឹកជំនន់លិច

មណ្ឌលអភិរក្សតំបន់ដីលិចទឹក ឡាងសែន (ខេត្ត ឡុងអាន) ដោយមានប្រភេទបក្សាបក្សីមានតែនៅតំបន់នេះនិងប្រព័ន្ធអេកូឡូស៊ីពិសេសដាច់ដោយឡែកនៃតំបន់ ដុងថាប មឿយ

យោងតាមលោក ង្វៀនវ៉ាន់ឌឿកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡុងអាន នៅចំពោះមុខ ដុង ថាបមឿយ ត្រូវតែបង្វែរមកផលិតតាមទិសដៅកសិកម្មបច្ចេកវិទ្យាខ្ពស់ដោយមានវាលស្រែទំហំធំបណ្តាកសិដ្ឋានដំណាំឈើហូបផ្លែទ្រង់ទ្រាយធំ ការចិញ្ចឹមសត្វតាមវិធានស្អាត ប្រមូលផ្តុំ បង្កើតកសិដ្ឋានចិញ្ចឹមគោ ចិញ្ចឹមទាជាច្រើនកន្លែង កំណត់តំបន់ចិញ្ចឹមជលផលទន្ទឹមនឹងនោះ ត្រូវកំណត់ថាបើចង់ដំណើរការតំណភ្ជាប់តំបន់ ដុងថាបមឿយ បានជោគជ័យ ត្រូវតែផ្សារភ្ជាប់ជាមួយទីក្រុង ហូជីមិញទីផ្សារប្រើប្រាស់កសិផល - ជលផលផលិតផលសត្វចិញ្ចឹមដ៏ធំដើម្បីជួយដល់កសិករនៃខេត្តទាំង ៣ ធ្វើមាន៕
 ហ៊ឺវហៀវ - អានហៀវ - ហុងញុង - មិញទ្រី - ម៉ាញ់លិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖