Thứ 2, 28/05/2018, 6:38 GMT+7
ដំណាំធ្វើមាននៅ គៀនធៀត
09:32, 09/05/2018
អនុវត្តកម្មវិធីបង្វែរ រចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម ប៉ុន្មានឆ្នាំថ្មីៗ នេះ ឃុំ គៀនធៀត ស្រុក អៀនសឺន (ខេត្ត ទ្វៀនក្វាង) បានផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍដំណាំចេកណាំវ៉ា បានជួយកសិករឱ្យរួចផុតពីភាពក្រីក្រនិងឈានឡើង
ធ្វើមាន។
មុននេះ គ្រួសារលោក ដាំងវ៉ាន់ធន់ នៅភូមិ ដុងផា គឺជាគ្រួសារក្រីក្រ ចំណូលជាសំខាន់បានមកពីការដាំពោតនិង ៣ ហិកតាឈើរុក្ខកម្ម។ ឆ្នាំ ២០១១ បន្ទាប់ពីបានសម្រេចចិត្តបង្វែរមកដាំចេកណាំវ៉ាគ្រួសាររបស់គាត់ចំណូលបាន ១៤០ លានដុងក្នុងមួយឆ្នាំ។ 
កសិករនៃឃុំ គៀនធៀត នាំយកផលិតផលមកលក់នៅទីកនែង្ល ប្រមូលទិញចេកកុ្នងឃុំ

មិនត្រឹមតែគ្រួសារលោក ធន់ គ្រួសារជាច្រើនទៀតនៅ គៀនធៀត ក៏បានធ្វើមានពីដំណាំចេកដូចជា៖ គ្រួសារបង ស្រី ម៉ាធីបៀន នៅភូមិ ឡាងអាប់ គ្រួសារបង ហ្វាងវ៉ាន់វី នៅភូមិតឹនមិញ…។
ឈ្មួញពីគ្រប់ខេត្ត ក្រុងក្នុងទូទាំងប្រទេសមកកាន់ឃុំ គៀនធៀត
ដើម្បីប្រមូលទិញចេក

គ្រួសារមួយចំនួននៅទាំងទិញឡានដឹកទំនិញ បើកសាខាតំណាងប្រមូលទិញចេកចំណូលពី ៣០០ ទៅ ៣៥០ លានដុងក្នុងមួយឆ្នាំ។
អនុវត្តកម្មវិធីបងែរ្វ រចនាសម័្ពន ្ធដំណាំដាំដុះ សត្វចិញ្ចឹម ប្រជាជនឃុំ
គៀនធៀត បានផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍដំណាំចេកណាំវ៉ា

ជាមួយនឹងលក្ខណៈងាយដាំមិនសូវបង់កម្លាំងថែទាំហើយសមស្របជាមួយនឹងដីនៅភូមិសាស្ត្រ ដំណាំ ចេកណាំវ៉ាបានជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅ គៀនធៀត យ៉ាងច្បាស់ក្រឡែត។ អត្រាគ្រួសារក្រីក្រក្នុងឃុំថយចុះជាមធ្យម ១០% ជារៀងរាល់ឆ្នាំ៕
ក្វាងគឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖