Thứ 2, 21/08/2017, 11:31 GMT+7
បទយកការណ៍នៅ ដុងថាប
11:05, 07/06/2016
មានទីតាំងស្ថិតក្នុងតំបន់វាលទំនាបទន្លេ គឺវឡុង ដុងថាប ជាខេត្តដែលមានប្រៀបខ្លាំងជាច្រើនខាងការផលិតកសិ-នេសាទកម្ម ទេសចរណ៍និងអភិវឌ្ឍន៍សេដ្ឋកិច្ចតាមច្រកព្រំដែន។

សំដៅទាញយកផលអោយបានល្អពីសក្ដានុភាពទាំងឡាយដូចបានលើកឡើងនោះខេត្ត ដុងថាប បានដំណើរការនូវកម្មវិធីគម្រោងជាច្រើន ក្នុងនោះ ផ្ដល់អាទិភាពទៅលើការបណ្ដាក់ទុនកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ធារាសាស្ត្រ ភ្លើងអគ្គិសនី ផ្លូវថ្នល់ សាលារៀនស្ថានីយ៍សុខាភិបាល កសាងបណ្ដុំតំបន់ឧស្សាហកម្មតាមទិសដៅផ្សារភ្ជាប់ផលិតកម្មទៅនឹងការកែច្នៃកសិផល។ អាស្រ័យដូច្នោះមុខមាត់ទីក្រុងនិងជនបទរបស់ខេត្តមាន ការវិវត្តយ៉ាងច្បាស់ក្រឡែត។រចនាសម្ព័ន្ធសេដ្ឋកិច្ចបានមានចល័តភាព តាមទិសដៅវិជ្ជមាន។សន្ទុះនៃ កំណើនសេដ្ឋកិច្ចគិតជាមធ្យមក្នុង ៥ ឆ្នាំថ្មីៗនេះរបស់ខេត្តសម្រេចបាន ៩,៥%។ ឆ្នាំ ២០១៥ចំណូលជាមធ្យមលើមនុស្សម្នាក់ក្នុងទូទាំងខេត្តសម្រេចបាន ៣២,៦លានដុង។ ដោយឡែកបរិមាណស្រូវគឺសម្រេចបានជាង ៣ លានតោនក្នុងមួយឆ្នាំ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងធានាសន្តិសុខស្បៀងជាតិ។
 
ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកសាងព្រមៗគ្នាជាបង្គួរ រួមចំណែកជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅស្រុកតំបន់ព្រំដែនទាំងឡាយ
 
មុខរបរដាំក្រូចឃ្វិចក្រហមនៅស្រុក ឡាយវុង បាននាំមកចំណូលខ្ពស់អោយ
បងប្អូនប្រជាកសិករ

ជាពិសេសក្នុងការអនុវត្តកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មីខេត្ត ដុងថាប មានឃុំចំនួន ២៨ សម្រេចស្តង់ដារ ហើយ ១០០ % នៃឃុំទាំងឡាយមានផ្លូវសម្រាប់រថយន្តបើកបរមកដល់ទីកណ្ដាល ឃុំ គ្រួសារប្រជាជនចំនួន ៩៦% បានប្រើប្រាស់ ភ្លើងអគ្គិសនីពីបណ្ដាញអគ្គិសនីជាតិ។ ប្រព័ន្ធសាលារៀនស្ថានីយ៍ សុខាភិបាលត្រូវបានកសាងយ៉ាងរឹងមាំព្រមៗគ្នាជាមូលដ្ឋានដែលមានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសកម្ពុជា កងទ័ពការពារព្រំដែន ដុងថាប បានរួមសហការជាមួយមូលដ្ឋាន នានាដើម្បីដំណើរការផ្សព្វផ្សាយដោយមានប្រសិទ្ធភាពនូវសកម្មភាពទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ រៀបចំជារឿយៗនូវសកម្មភាពជួបប្រាស្រ័យចងសម្ព័ន្ធមេត្រីភាពពិនិត្យ ព្យាបាលជំងឺ ផ្ដល់ថ្នាំពេទ្យឥតគិតថ្លៃអោយប្រជាជននៅតំបន់ជាយដែននៃប្រទេសជាមិត្ត ឆ្លងតាម រយៈនោះរួមចំណែកក្នុងការធានាយ៉ាង រឹងមាំអធិបតេយ្យភាពសន្តិសុខព្រំដែននៃប្រទេសជាតិ៕
 
វេជ្ជបណ្ឌិតនៅស្ថានីយ៍សុខាភិបាលប្រជាយោធា យិញបា ស្រុក ហុងងឺ ពិនិត្យព្យាបាល ជំងឺអោយប្រជាជនកម្ពុជា

សព្វថ្ងៃ ដុងថាប ជាខេត្តនាំមុខគេនៅតំបន់វាលទំនាបទន្លេ គឺវឡុង អំពីការចិញ្ចឹម កែច្នៃនិងនាំចេញត្រីប្រា
 
ក្រុមកម្មាភិបាល សហគ្រាសនៃទីក្រុង Emmen (ហូឡង់) ទស្សនាចំការដាំផ្កាដើម្បីស្វែងយល់អំពីឱកាសវិនិយោគនៅខេត្ត

 

ម៉ោងរៀននៃសិស្សានុសិស្សនៅអនុវិទ្យាល័យ ង្វៀនយូ សាលាសម្រេចស្តង់ដារជាតិនៅឃុំ ប៊ិញភូ ស្រុក តឹនហុង

 

សេដ្ឋកិច្ចរីកចម្រើន ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិនៅតំបន់ព្រំដែន
តឹនហុង កាន់តែសម្បូរធូរធារឡើងពីមួយថ្ងៃទៅមួយថ្ងៃ

 

អាស្រ័យការអនុវត្តយន្តូបនីយកម្មក្នុងផលិតកម្ម កាត់បន្ថយការខាតបង់ក្នុងដំណាក់កាលប្រមូលផល ប្រជាកសិករ ដុងថាប សន្សំសំចៃបានទឹកប្រាក់ជាង ២.០០០ ពាន់ លានដុងក្នុង ១ ឆ្នាំៗ

ម៉ាយហ៊ឺង - ក្វឹកថាយ - ភុកហូវ - ថាច់រ៉ូប៊ែ - វ៉ាន់ទ្រី - អានហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖