Thứ 7, 19/08/2017, 5:9 GMT+7
លុងវ៉ាយ កសាងជនបទថ្មី
14:17, 16/02/2017
លុងវ៉ាយ ជាឃុំតំបន់ទាបរបស់ស្រុក មឿងឃឿង ខេត្ត ឡាវកាយ មានផ្ទៃដីធម្មជាតិជាង ៥.៩០០ ហិកតាដោយមាន ២១ ភូមិនិងមនុស្សចំនួន ៥.២៣៩ នាក់ ១២ ជនជាតិជាបងប្អូនរស់នៅជាមួយគ្នា។
ក្រោយ ៥ ឆ្នាំដំណើរការអនុវត្តន៍កម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី រហូតដល់បច្ចុប្បន្ន លុងវ៉ាយសម្រេចបាន ១៦/១៩ លក្ខណៈវិនិច្ឆ័យ។ ក្នុងនោះ លក្ខណ:វិនិច្ឆ័យពិបាកៗ ជាច្រើនក៏ត្រូវបានឃុំសម្រេចជាស្ថាពរដែរដូចជា៖ ធារាសាស្ដ្រ ប្រាក់ចំណូល អត្រាពលករមានការងារធ្វើជាប្រចាំ រូបភាពរៀបចំផលិតកម្ម សន្តិសុខសណ្តាប់ធ្នាប់ជាដើម។
តំបន់ដាំតែគុណភាពខ្ពស់នាំមកនូវប្រភពចំណូលស្ថិរភាពជូនប្រជាជននៅឃុំ លុងវ៉ាយ

លុងវ៉ាយ កំពុងបន្តប្រមូលផ្ដុំរាល់ប្រភពកម្លាំងដើម្បីសម្រេចជាស្ថាពរនូវបណ្តាគោលដៅដែលនៅសេសសល់គឺ៖ ផ្លូវគមនាគមន៍ផ្សារជនបទនិងបរិស្ថាន៕
គ្រួសារបងប្រុស វឿងវ៉ាន់គឿង ជាជនជាតិ យ៉ៃ ចាកផុតពីភាពក្រីក្រ
អាស្រ័យដោយទម្រង់រូបភាពដាំព្រៃផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

១០០ % ក្រុមគ្រួសារទាំងឡាយក្នុងឃុំបានភ្លើងអគ្គិសនីប្រើប្រាស់ពីបណ្ដាញអគ្គិសនីជាតិហើយ

ផ្លូវអន្តរឃុំទើបតែបានដាក់អោយប្រើប្រាស់អាស្រ័យដោយកម្មវិធីកសាងជនបទថ្មី

ប្អូនៗ កុមារក្នុងឃុំបានរៀនសូត្រនៅបណ្តាសាលាដែលសម្រេចស្តង់ដារជាតិ

ថាញ់ហា
ពាក្យបញ្ចូល : ត្រាមតូវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖