Thứ 3, 23/10/2018, 13:55 GMT+7
ស្រុក ត្រាមតូវ ជម្រុញខ្លាំង ការបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ
20:37, 29/05/2018
ដោយមានចំនួនប្រជាជនជាង ៧៧% ជាបងប្អូនជនជាតិ ម៉ុងក្រៅពីនោះគឺបងប្អូនបណ្តាជនជាតិ ថៃ ឃើមូ តៃ មឿង... ត្រាមតូវ គឺជាស្រុកមួយក្នុងចំណោមស្រុកនៅតំបន់ខ្ពស់លំបាកលំបិនជាពិសេសរបស់ខេត្ត អៀនបាយ។
ដើម្បីជួយអោយបងប្អូនជនជាតិចាកផុតពីភាពក្រីក្រនិងលំនឹងជីវភាពរស់នៅជាជំហានៗ ប៉ុន្មានឆ្នាំថ្មីៗ នេះ ស្រុកបានវិនិយោគរាប់សិបពាន់លានដុងកសាងបណ្ដាសំណង់ហេដ្ឋារចនាសម្ព័ន្ធជនបទជាច្រើន។ 
ផ្ដើមពីការធ្វើស្រូវតែមួយរដូវ មកទល់បច្ចុប្បន្ន ជនជាតិ ម៉ុង នៅឃុំជាច្រើន
ក្នុងស្រុកចេះធ្វើស្រែពីររដូវ

មកទល់បច្ចុប្បន្ន ១២/១២ ឃុំ ទីរួមស្រុកមានផ្លូវឡានទៅមកឃុំ ភូមិស្ទើរតែទាំងអស់សុទ្ធតែ មានបណ្តាញអគ្គិសនីជាតិនិងទឹកស្អាតស្របអនាម័យ។
មានគ្រួសារជនជាតិ ថៃ ជាច្រើននៅស្រុក ត្រាមតូវ បានខ្ចីទុនអភិវឌ្ឍការចិញ្ចឹម
ជ្រូកផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

ក្នុងវិស័យកសិកម្មស្រុកដាំព្រៃឈើលើផ្ទៃដីជាង ៦០០ ហិកតាដាំ ៣០០ ហិកតាដើម Crataegus monogyna លើផ្ទៃដីដំណើរការទម្រង់រូបភាពចិញ្ចឹមគោ ក្របីចំនួន ៤៩... ដោយមានថវិកាសរុបចំនួន ៨៧៥ លានដុង។
ខ្សែផូ្លវបេតុងចុះដល់មជ្ឈមណ្ឌលឃុំ ទីរួមសុ្រកបានលេចឡើងមួយថៃកា្ងន់តែ ចើ្រននៅស្រុក ត្រាមតូវ ជួយអោយបងប្អូនជនជាតិធ្វើដំណើរទៅមកបានងាយស្រួលជាងកាលពីដើម

គ្រួសារលំបាកលំបិននិងជាមុខសញ្ញាគោលនយោបាយជាច្រើននៅបានជួយឧបត្ថម្ភខ្ចីទុនកសាងនិងជួស ជុលផ្ទះសម្បែង វិនិយោគអភិវឌ្ឍសេដ្ឋកិច្ច។
ដោយទទួលបានការជួយឧបត្ថម្ភពីដើមទុនមានគ្រួសារបងប្អូនជនជាតិម៉ុង ជាច្រើនបានអភិវឌ្ឍមុខរបរត្បាញសំពត់សង្កឹមប្រពៃណី

អាស្រ័យហេតុនោះ ជីវភាពរស់នៅរបស់បងប្អូនជនជាតិបានកែលម្អបន្តិចម្តងៗ អត្រាគ្រួសារក្រីក្រថយចុះជាង ៨% ក្នុងមួយឆ្នាំ។
ចាប់ពីពេលដែលខ្សែស្ពានរឹងមាំទាំងឡាយបានកសាងឡើងបងប្អូនបណ្តាជនជាតិនៅស្រុកត្រាមតូវមិននៅមានការព្រួយបារម្ភពីការធ្វើដំណើរទៅមកពេលទឹកជំនន់ហូរចាក់ មក

ស្រុក ត្រាមតូវ ខិតខំចាប់ពីឥឡូវនេះដល់ឆ្នាំ ២០២០ ល្បឿនកំណើនផលិតកម្មជាមធ្យមគឺ ១៣,០២% តម្លៃផលិតកម្មជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានជាង ២៩,៥ លានដុង អត្រា គ្រួសារក្រីក្រថយចុះជាមធ្យម ៦,៥% ជារៀងរាល់ឆ្នាំ...៕

ត្រឹនវៀត

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖