Thứ 5, 19/07/2018, 16:45 GMT+7
គម្ពីរសាស្ត្រាស្លឹករឹត ក្បួនតម្រាបុរាណដ៏ល្អឯកតំបន់ បៃនូយ
09:16, 24/06/2018
គម្ពីរសាស្ត្រាស្លឹករឹត (ស្លឹកទ្រាំង) - ក្បួនតម្រាបុរាណដ៏ល្អឯកហើយដ៏កម្រនិងដ៏មានតម្លៃរបស់ជនជាតិខ្មែរ ត្រូវបានក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីលំដាប់ជាតិ។
នេះគឺជាឯកសារដ៏មានតម្លៃ គ្រាន់តែបើ្រប្រាស់ក្នុងពិធីសំខាន់ៗដូចជា៖ បុណ្យវិសាខបូជា បុណ្យកឋិនទាន បុណ្យអកអំបុក សំពះព្រះខែជាដើម។
ព្រះឧបជ្ឈាយ៍ ចៅសុខផល្លីព្រះចៅអធិការវត្ត ស្វាយទង នៅទីរួមស្រុក ទ្រីតូន ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) ព្រះអង្គបានរក្សាទុកគម្ពីរសាស្ត្រាស្លឹករឹតដ៏ធំបំផុតនៅប្រទេស វៀតណាម រួមមាន ១២០ កណ្ឌ

តូ្រវបានចារជាអក្សរ ខែរ្ម បុរាណឬជាអក្សរ បាលី មានវត្តមានតាំងពីសតវត្សទី ១៩ គម្ពីរសាស្ត្រាស្លឹករឹតមាន ៤ ប្រភេទ៖ គម្ពីរធម៌ពុទ្ធសាសនារឿងព្រេងប្រជាប្រិយ ពិធីបុណ្យ ល្បែងប្រជាប្រិយនិងក្បួនតម្រាច្បាប់ទូន្មាន។ គម្ពីរនីមួយៗ មានពី ៤ ដល់ ១០ កណ្ឌ មួយកណ្ឌៗ មានពី ២០ ដល់ ៦០ សន្លឹក។ 
ព្រះឧបជ្ឈាយ៍ ចៅសុខផល្លីព្រះចៅអធិការវត្ត ស្វាយទង នៅទីរួមស្រុក ទ្រីតូន ស្រុក ទ្រីតូន ឧទេស្ទនាមអំពីលក្ខណៈដ៏ល្អឯកនៃគម្ពីរធម៌ពុទ្ធសាសនាដែលបានចារនៅលើស្លឹកទ្រាំង

បច្ចុប្បន្នមាន ៣០/៦៥ វត្ត ខែ្មរ នៅស្រុក ២ គឺស្រុក ទ្រីតូន និង ទិញបៀន (ខេត្ត អានយ៉ាង) កំពុងរក្សាទុកបានជាង ១០០ គម្ពីរធម៌ពុទ្ធសាសនាចារលើសាស្ត្រាស្លឹករឹត។
បណ្ដាគម្ពីរធម៌ពុទ្ធសាសនាចារនៅលើស្លឹករឹតមានអាយុកាលរាប់រយឆ្នាំត្រូវបានរក្សាទុកនៅវត្តស្វាយទង នៅទីរួមស្រុក ទ្រីតូន ស្រុក ទ្រីតូន

ទន្ទឹមនឹងរបៀបចារនៅលើស្លឹករឹតដ៏ពិសេស គម្ពីរសាស្ត្រាស្លឹករឹតនៅបង្កប់នូវតម្លៃអំពីបចេ្ចកទេសវិចិត្រសិល្បៈដ៏ប្រណីតហើយមានអត្ថន័យយ៉ាងសំខាន់ក្នុងជីវភាពរស់នៅខាងព្រលឹងវិញ្ញាណ ជំនឿសាសនារបស់ជនជាតិ ខ្មែរ ផង៕
វឿងថ្វយទ្រុង - កុងម៉ៅ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ