Chủ nhật, 22/07/2018, 15:35 GMT+7
ជនជាតិ ម៉ា ពង្រីកបណ្ដាតម្លៃវប្បធម៌ប្រពៃណី
14:32, 07/05/2018
ប៉ុន្មានឆ្នាំកន្លងទៅ រួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច បងប្អូនជនជាតិ ម៉ា នៅឃុំ ដាក់ណៀ ទីរួមខេត្ត យ៉ាងៀ (ខេត្ត ដាក់ណុង) មានរបៀបធ្វើយ៉ាងល្អនិងជាក់ស្តែងជាច្រើនដើម្បីអភិរក្សនិងពង្រីកបណ្ដាតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។
នាបច្ចុប្បន្ន ភូមិនីមួយៗ នៅឃុំ ដាក់ណៀ សុទ្ធតែមានក្រុមសិល្បៈប្រជាប្រិយមួយដោយមានបណ្ដាសិប្បករធ្វើជាស្នូល។

ជនជាតិ ម៉ា នៅឃុំ ដាក់ណៀ សកម្មចូលរួមបណ្ដាសកម្មភាពវប្បធម៌
ដែលចាត់តាំងឡើងដោយមូលដ្ឋាន

តួយ៉ាងដូចជាចាស់ភូមិ ក្ងួន នៅភូមិ ទិញវែលឌើមទោះបីជាចាស់វស្សាហើយក្ដីប៉ុន្តែលោកនៅតែខំខ្នះខ្នែងចូលរួមក្នុងពិធីបុណ្យទាំងឡាយនិងផ្សព្វផ្សាយបង្ហាត់បង្រៀនអោយកូនចៅនូវបណ្ដាបទចម្រៀង ប្រជាប្រិយ។ 
 
ឆ្លងតាមរយៈវង្សត្រកូលទាំងឡាយ ជនជាតិ ម៉ា នៅឃុំ ដាក់ណៀ បានរក្សាទុកបាន
គងឃ្មោះ ១៥ ឈុតនិងបង្កើតបានក្រុមគងឃ្មោះដែលមានមនុស្សចំនួន ៤០ នាក់

ឆ្លងតាមរយៈវង្សត្រកូលទាំងឡាយឃុំ ដាក់ណៀ បានរក្សាទុកបានគងឃ្មោះចំនួន ១៥ ឈុតនិងបង្កើតបានក្រុមគងឃ្មោះដែលមានមនុស្សចំនួន ៤០ នាក់។ បងប្អូននារីៗ ក្នុងភូមិថែមទាំងបង្កើតបណ្តាក្រុមត្បាញសំពត់សង្កឹមជួយរក្សាសម្លៀកបំពាក់ប្រពៃណីផង រួមចំណែកលើកកម្ពស់ចំណូលឲ្យគ្រួសារផង។ល។

ចាស់ភូមិ ក្ងួន ជនជាតិ ម៉ា នៅភូមិ ទិញវែលឌើម ឃុំ ដាក់ណៀ ប្រារព្ធបណ្តាពិធីកិច្ច
ក្នុងពិធីសែនអំណរស្រូវថ្មី

ជាពិសេស បណ្តាពិធីការនៃពិធីបុណ្យ បទចម្រៀងប្រជាប្រិយ វិធីច្នៃបង្កើតឧបករណ៍តន្ត្រីជាដើមដែលបានណែនាំដោយបណ្ដាសិប្បករ ចាស់ភូមិធ្វើជាអធិបតីត្រូវ បានរក្សាទុកយ៉ាងពេញលេញបង្គួរ។ សកម្មភាពទាំងនេះបានរួមចំណែកក្នុងការកសាងមនសិការថែរក្សាវប្បធម៌ ជនជាតិក្នុងសហគមន៍ជនជាតិ ម៉ា នៅឃុំ ដាក់ណៀ៕
អ៊ីក្រាក់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ