Thứ 2, 28/05/2018, 6:36 GMT+7
ដើម នេវ ក្នុងជីវភាពរស់នៅរបស់ជនជាតិ កឺទូ
15:31, 22/04/2018
ចំពោះជនជាតិ កឺទូ នៅ តីយ៉ាង (ខេត្ត ក្វងណាម) ដើម នេវ (x’nur) តែងតែជាវត្ថុដ៏ស័ក្ដិសិទ្ធិ ប្រកបដោយអត្ថន័យតភ្ជាប់ទៅនឹង បុព្វការីជនព្រះអាទិទេព សុំសេចក្ដីសុខសាន្ត ភ្លៀងខ្យល់អំណោយផល...។
ជនជាតិ កឺទូ តែងហៅដើម នេវ ថាជាសសរចងក្របីបូជាយញ្ញរៀងរាល់ពេលប្រារព្ធពិធីបុណ្យប្រពៃណីផ្សេងៗ ដូចជា៖ អំណរស្រូវថ្មីបួងសួងសុំទឹកភ្លៀង បង្កបង្កើតភូមិ...។ 
ក្រៅពីអត្ថន័យជំនឿខាងវិញ្ញាណ ដើម នេវ នៅមានតួនាទី
ជាទីចំណុចកណ្តាលនៃពិធីបុណ្យផ្សេងៗ

ដើម នេវ តែងត្រូវបានតុបតែងយ៉ាងផ្ចិតផ្ចង់រួមមានក្បាច់រចនាដ៏ល្អិតល្អន់ជាច្រើនជាមួយនឹងពណ៌ជាសំខាន់ ៤ គឺ៖ ខ្មៅ ស ក្រហម លឿង សម្ដែងឡើងនូវលក្ខណៈវប្បធម៌ប្រពៃណីនិងកត្តាជំនឿខាងវិញ្ញាណក្នុងជំនឿ របស់ជនជាតិ កឺទូ។
ដើម នេវ បានឆ្លាក់ តុបតែងដោយរូបគំនូរ ពណ៌ស្រស់ឆើត
ដាច់ដោយឡែករបស់ជនជាតិ កឺទូ
 
បញ្ចប់ពិធីបុណ្យ យុវជន យុវនារី កឺទូទាំងឡាយក្នុងសម្លៀកបំពាក់ប្រពៃណី
តែងប្រមូលផ្ដុំគ្នានៅជុំវិញដើម នេវដើម្បីរាំរបាំ ទុងទុង - យ៉ាយ៉ា

ក្រៅពីអត្ថន័យជំនឿខាងវិញ្ញាណ ដើមនេវ នៅមានតួនាទីជាចំណុចកណ្តាលសម្រាប់ពិធីបុណ្យទាំងឡាយ។

ដើម នេវ បានបោះបញ្ឈរត្រង់នៅខាងមុខផ្ទះ ហ្គឿល - ទីតាំងចំកណ្ដាលនៃភូមិ
 
 ពេលបញ្ចប់ពិធីបុណ្យ ជនជាតិកឺទូ ប្រមូលផ្តុំជុំវិញដើម នេវ ផឹកស្រាអេករួមគ្នា ពិសានូវមុខម្ហូបប្រពៃណីហើយនាំគ្នារាំតាមចង្វាក់របាំ ទុងទុង - យ៉ាយ៉ា ក្នុងស្នូរគងឃ្មោះរបស់សិប្បករទាំងឡាយលាន់រំពងឡើង៕
វៀនវ៉ាន់សឺន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ