Thứ 7, 22/07/2017, 9:36 GMT+7
បុណ្យកំសាន្តស្រុករបស់ជនជាតិខ្មែរ
14:47, 18/03/2016
ដើមឆ្នាំ បន្ទាប់ពីប្រមូលផលដំណាំរួចរាល់ បងប្អូនជនជាតិខ្មែរក៏ចាត់តាំងបុណ្យកំសាន្តស្រុក បួងសួងសុំអោយអាកាសធាតុអំណោយផល ដំណាំដាំដុះចំរើនផលជាទ្វេ សព្វសត្វទាំងឡាយរស់នៅដោយក្សេមក្សាន្ត។
បងប្អូនជនជាតិខ្មែរដោយសេចក្ដីជ្រះថ្លាបន់ស្រន់សុំអោយ
អាកាសធាតុអំណោយផល ដំណាំដាំដុះចំរើនផលជាទ្វេ

បុណ្យកំសាន្តស្រុកតែងតែបានចាត់តាំងពី ១ ទៅ ៣ ថ្ងៃយប់ អាស្រ័យទៅលើលក្ខខណ្ឌសេដ្ឋកិច្ចរបស់ មូលដ្ឋាននីមួយៗរួមមានពិធីកិច្ចដូចជា៖ ពិធីរាប់បាត្រប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសល សុំសេចក្តីសុខ ដល់ក្រុមគ្រួសារ សុំអោយមានសុខភាពល្អបរិបូរ សុភមង្គល សុខសាន្ត ពិធីកិច្ចនិមន្តព្រះសង្ឃសម្តែងធម៌ចំរើនពរ ប្រាថ្នាសុំសេចក្ដីសុខនិងឧទ្ទិសថ្វាយដល់អារក្សអ្នកតារក្សាទឹកដី។

រាំ ឆៃយ៉ាំ នៅកុ្នងថ្ងៃប្រារព្ធបុណ្យកំសាន្តសុ្រក

ចុងក្រោយបង្អស់គឺពិធីកិច្ចបង្ហោះគោមដោយបំណងប្រាថ្នានូវភព្វសំណាងសុខដុមរមនាកើតមានដល់គ្រប់ក្រុមគ្រួសារ។ល។
 
ក្រៅពីពិធីបួងសួងឧទ្ទិសថ្វាយតាមទំនៀមទំលាប់ បងប្អូនថែមទាំងចាត់តាំងសម្តែង សិល្បៈទៀតផង

ក្នុងប៉ុន្មានថ្ងៃនេះ ក្រៅពីពិធីបួងសួងឧទ្ទិសថ្វាយតាមទំនៀមទំលាប់ប្រពៃណី បងប្អូនខ្មែរនៅចាត់តាំងសម្តែងសិល្បៈនិងល្បែងប្រជាប្រិយពោរពេញដោយលក្ខណៈវប្បធម៌របស់បងប្អូនជនជាតិខ្មែរនៅ ណាមបូ ទៀតផង៕
 
បុណ្យកំសាន្តសុ្រកចាត់តាំងតាមពិធីកិច្ចប្រជាបិ្រយ ដូច្នេះហើយការតុបតែងរៀបចំនៅលើហ៊ឹងសក្ការៈពេលណាក៏មានព្រះបត់ដែរ

ស៊ន់ត្រាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ